ព្យុះទីហ្វុង Hagibis  អាចចុះដល់ដីក្នុងប្រទេសជប៉ុននៅចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ — ទីភ្នាក់ងារអាកាសធាតុជប៉ុនបាននិយាយពីថ្ងៃពុធធា ព្យុះទីហ្វុងដ៏ខ្លាំងមួយដែលបច្ចុប្បន្នកំពុងធ្វើចលនានៅលើដែនទឹកក្បែរកោះ Ogasawara នោះ ទំនងជានឹងខិតចូលមកជិតប្រទេជប៉ុន ហើយអាចនឹងចុះដល់ដីនៅលើកោះដ៏សំខាន់នេះ នៅចុងសប្តាហ៍នេះ  ។

តាមទីភ្នាក់ងារឧតុនិយមជប៉ុន ( JMA ) ឱ្យដឹងថា ព្យុះទីហ្វុង Hagibis កំពុងធ្វើចលនានៅក្នុងគន្លងភាគពាយ័ព្យខាងជើង ក្បែរកោះ នៅប៉ាស៊ីហ្វិកនេះ ហើយអាចវាយប្រហារតំបន់នានា នៅក្នុងប្រទេសជប៉ុនភាគខាងលិច និងខាងកើតនៅចន្លោះថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ  ។

JMA  ក៏បាននិយាយផងដែរថា ព្យុះ Hagibis  ជាព្យុះទីហ្វុងទី១៩ នៃរដូវនេះកំពុងធ្វើចលនាក្នុងល្បឿនប្រហែល ១៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមានសម្ពាធបរិយាកាស ៩១៥  hectopascals នៅឯចំណុចកណ្តាលរបស់វា ។ ព្យុះដ៏ខ្លាំងនេះកំពុងនាំមកនូវសន្ទុះខ្យល់ដ៏ខ្លាំងរហូតដល់ ២៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង​ ។

ទីភ្នាក់ងារនេះបាននិយាយថា ជាមួយនឹងសន្ទុះខ្យល់ដ៏ខ្លាំង ព្រមទាំងភ្លៀងដ៏ខ្លាំងនោះ ព្យុះទីហ្វុងនេះ គេព្យាករណ៍ថា នឹងបង្កឱ្យមានការកើនឡើងនៃរលកនៅក្នុងតំបន់ឆ្នេរសមុទ្រ ប៉ាស៊ីហ្វិកនៅចុងសប្តាហ៍នេះ។

ប្រជាជននៅតាមផ្លូវដែលគេរំពឹងទុករបស់ព្យុះទីហ្វុងនេះ ត្រូវបានគេព្រមានឱ្យរៀបចំសម្រាប់ស្ថានភាពអាកាសធាតុដ៏ខ្លាំង ហើយបណ្តាញដឹកជញ្ជូន ទំនងជានឹងត្រូវធ្វើឱ្យរំខានប្រសិនបើព្យុះ Hagibis នេះធ្វើការចុះដល់ដីមែននោះ  ។

ជាមួយកីឡាបាល់អោបពានរង្វាន់ពិភពលោក ដែលដំណើរការក្នុងប្រទេសជប៉ុននោះ ពួកមន្ត្រីបាននិយាយថា កីឡាខ្លះអាចត្រូវគេលុបចោលឬ ជាយថាហេតុត្រូវបានគេធ្វើប្រសិនបើអាច ក្នុងការយកកីឡាទាំងនេះទៅកាន់កន្លែងផ្សេង ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )