ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្លែងថា ក្រោយពីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ការងារឤទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្តាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ស្រី​ផន​ វាសនា​៖

សម្តេចតេជោ បានថ្លែងថាក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩, ការងារឤទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្តាល បន្ទាប់ពីរបបប៉ុលពតបានបំផ្លាញទាំងស្រុងនូវខឿន និង រចនាសម្ព័ន្ធសេដ្ឋកិច្ច និង សង្គមជាតិ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ នៅថ្ងៃទី១០ ខែតុលានេះ។សម្តេចតេជោ បានបញ្ជាក់ថាការបង្កើតធនាគារកណ្តាល តាមរយៈការបោះផ្សាយរូបិយវត្ថុជាតិ ប្រាក់រៀល ឡើងវិញ គឺជាការចូលរួមចំណែក ដើម្បីស្តារវិសយ័ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ការពង្រឹងអត្តសញ្ញាណជាតិ ជាពិសេសដើម្បីបង្ហាញពិភពលោកអំពីភាពស្របច្បាប់ និង អធិប- តេយ្យជាតិរបស់កម្ពុជា ដែលត្រូវស្តារឡើងវិញ ពីចំណុចសូន្យ ក្រោយពីប្រទេសជាតិយើងត្រូវបានរំដោះពីរបបប្រល័យ ពូជសាសន៍ប៉ុលពត ។