លោកត្រាំមានប្រសាសន៍ថាអាចនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន

អាមេរិក៖ ប្រធានាធិបតីដូណាល់ត្រាំបាននិយាយនៅថ្ងៃពុធនេះថាជាឱកាសដ៏ល្អមួយដែលសហរដ្ឋអាមេរិកនិងចិនអាចនឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។

មន្ត្រីរដ្ឋាភិបាលចិនបាននិយាយថាទោះបីជាលោកត្រាំបានបង្ហាញសុទិដ្ឋិនិយមក៏ដោយក៏ប្រទេសចិនមិនសូវជារំពឹងថានឹងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ពីកិច្ចចរចាពាណិជ្ជកម្មនៅសប្តាហ៍នេះជាមួយសហរដ្ឋអាមេរិក នោះទេ​  ។

មន្ត្រីជាន់ខ្ពស់ទទួកការងារពាណិជ្ជកម្មនិងសេដ្ឋកិច្ច​របស់សហរដ្ឋអាមេរិកនិងចិននឹងជួបគ្នានៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រនេះ  ដើម្បីព្យាយាមបញ្ចប់សង្គ្រាមពាណិជ្ជកម្មដែលមានអាយុកាល ១៥ ខែមកហើយដែលកំពុងធ្វើឲ្យធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.១០.១៩)