លោកត្រាំនិយាយថានឹងចូលរួមក្នុងដំណើរការចោទប្រកាន់ប្រសិនបើច្បាប់មានភាពយុត្តិធម៌

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃពុធនេះថាលោកនឹងចូលរួមនៅក្នុងដំណើរការសាកសួរទាក់ទងនឹងការចោទប្រកាន់លើរូបលោក ដែលកំពុងធ្វើឡើងដោយក្រុមគណបក្សប្រជាធិបតេយ្យ   ប្រសិនបើច្បាប់មានភាពយុត្តិធម៌។

 នៅពេលសួរលោកត្រាំថាតើលោកនឹងសហការជាមួយក្រុមប្រជាធិបតេយ្យដែលដំណើរការនីតិវិធីលើការចោទប្រកាន់នោះ លោក បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថាលោកយល់ព្រមហើយលោកនឹងធ្វើប្រសិនបើពួកគេផ្តល់សិទ្ធិឲ្យ។

 ការឆ្លើយតបរបស់លោក ត្រាំ បានធ្វើឡើងក្រោយពីសេតវិមានបានផ្ញើលិខិតមួយ​កាលពីថ្ងៃអង្គារ ទៅក្រុមគណបក្សប្រជាធិបតេយ្យ  ដែលក្នុងនោះសេតវិមានបានបញ្ជាក់​​ពីជំហរមិនសហការរបស់រដ្ឋការលោកត្រាំ ទាក់ទងនឹងការខិតខំដកតំណែងប្រធានាធិបតី ។

 អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១០.១០.០៩)