សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធខួប៤០ឆ្នាំ នៃការបង្កើតធនាគារជាតិ នៃកម្ពុជាឡើងវិញ

វិទ្យុជាតិកម្ពុជា៖ដោយលោក ជៀង  យ៉ារេត​ និង​លោក​អ៊ូ​ កាណែល​៖

    នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០១៩នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ – ១០ តុលា ២០១៩)។ពិធីនេះ ប្រារព្វធ្វើឡើងនៅសាលសន្និសីទចតុមុខ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងរាជរដ្ឋាភិបាល ថ្នាក់ ដឹកនាំគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អង្គទូត តំណាងអង្គការជាតិ និងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជាសរុបប្រមាណ ៦០០ នាក់។

     ធនាគារជាតិនៃកម្ពុជា គឺជាធនាគារកណ្តាលរបស់ប្រទេសកម្ពុជា និងជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ បេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺកំណត់និងដឹកនាំគោលនយោបាយរូបិយវត្ថុ ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ សំដៅរួមចំណែកជំរុញការអភិវ ឌ្ឍសេដ្ឋកិច្ចជាតិ ដោយពិគ្រោះជាមួយរាជរដ្ឋាភិ បាល ក្នុងក្របខ័ណ្ឌនយោបាយសេដ្ឋកិច្ច និងហិរ ញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា ។

    ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារ ជាតិនៃកម្ពុជាបានថ្លែងថាធនាគារជាតិ ត្រូវបានបង្កើតឡើងវិញ នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៧៩ ក្រោយរបបប្រល័យពូជ សាសន៍ ប៉ុលពត ត្រូវបានវាយផ្តួលរំលំ។ ក្រោយ ពេលបង្កើតឡើងវិញ ធនាគារជាតិនៃកម្ពុជា ត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ ហើយមកទល់បច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានពង្រឹងខ្លួនជាលំដាប់ ជាមួយនឹងសាខារាជ ធានី-ខេត្តចំនួន១៩ នៅទូទាំងប្រទេស ដើម្បីធា នាឱ្យបាននូវប្រព័ន្ធរូបិយវត្ថុ និងធានាគារប្រកប ដោយប្រសិទ្ធភាពនិងទំនុកចិត្ត។ទន្ទឹមនោះ រូបិ យវត្ថុជាតិ ក៏ត្រូវបានបោះផ្សាយឡើងវិញ។

     វិស័យធនាគារបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ជាពិសេសក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ នេះ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ជាពិសេ សប្រព័ន្ធទូទាត់សងប្រាក់ ក៏ត្រូវបានយកចិត្តទុក ដាក់ជាប្រចាំ ដើម្បីកាត់បន្ថយចំណាយប្រតិបត្តិការ ពង្រឹងប្រសិទ្ធភាពនិងសុវត្ថិភាពនៃការទូទាត់ ។ ឯកឧត្តមជា ចាន់តូ បានបញ្ជាក់ថា ចាប់ពីឆ្នាំ ១៩៩៣ដល់បច្ចុប្បន្ន ប្រព័ន្ធធនាគារត្រូវបានពង្រឹង និងធ្វើទំនើបភាវូបនីយកម្មជាលំដាប់។ កម្ពុជា ក៏បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេនៅលើពិភពលោកផងដែរ។