រដ្ឋសភាបន្តពិភាក្សា  និងអនុម័ត  សេចក្តីព្រាងច្បាប់ ស្តីពី  របបសន្តិសុខសង្គម

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត  08 10 2019

MC៖ នារសៀលថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០១៩ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៣ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

 

លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ជាអ្នកអានរបាយការណ៍ពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ ជូនអង្គសភា។

ឯកឧត្តម អ៊ិ សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

 

សេចក្តីព្រាងច្បាប់ស្តីពី របបសន្តិសុខសង្គម ដែលមាន១១ជំពូក ចែកចេញជា១០៧មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម មានគោលបំណងបង្កើតឱ្យមានរបបសន្តិសុខសង្គម  នៃព្រះរាជាណាចក្រកម្ពុជា  ដេីម្បីធានាឱ្យមានសមធម៌  និងសាមគ្គីធម៌សង្គម និងដេីម្បីលេីកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ៕