ក្រសួងការពារជាតិតួកគីនិយាយថា ការត្រៀមរៀបចំសម្រាប់ ​ប្រតិបត្តិការយោធានៅស៊ីរីបានបញ្ចប់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ — ក្រសួងការពារជាតិតួកគីបាននិយាយនៅក្នុងបណ្តាញសង្គម Twitter មួយថា រាល់ការ​រៀប​ចំសម្រាប់ប្រតិបត្តិការយោធានៅស៊ីរីត្រូវបានបញ្ចប់។

ក្រសួងបានកត់សម្គាល់ថា ការបង្កើតតំបន់មានសុវត្ថិភាព (ច្រករបៀងសន្តិភាព) គឺចាំ​បាច់​ដើម្បីរួមចំណែកដល់ស្ថិរភាព និងសន្តិភាពនៃតំបន់របស់យើង និងសម្រាប់ប្រជាជនស៊ីរី​រស់នៅប្រកបដោយសុវត្ថិភាព។

កាលពីល្ងាចថ្ងៃចន្ទ តួកគីបានធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងប៉ុស្តិ៍ត្រួត​ពិនិត្យ Samalka ស៊ីរី-អ៊ីរ៉ាក់ដែលត្រូវបានគេរាយការណ៍ថា បានបំផ្លាញស្ពានចំនួន២។ ការវាយប្រហារនេះត្រូវបានគេរាយការណ៍ថា សំដៅទៅលើកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគ្រប់គ្រងប៉ុស្តិ៍ត្រួតពិនិត្យនៅ Samalka ។

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បានប្រកាសថា​ ទីក្រុងអង់ការ៉ាអាចនឹងបើកប្រតិបត្តិការយោធាមួយ ដែលមានឈ្មោះថា « ប្រតិបត្តិការប្រភព​ទឹក​សន្តិភាព​ » នៅប្រទេសស៊ីរីក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបង្ខំឱ្យយុទ្ធជនឃឺដដកថយចេញ​ពី​តំបន់ជីវសាស្ត្រ។

ជាមួយគ្នានេះដែរ សេតវិមានបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា កងកម្លាំងអាម៉េរិក​នឹងមិនគាំទ្រប្រតិបត្តិការយោធារបស់តួកគីឡើយ ហើយនឹងដកខ្លួនចេញពីតំបន់នោះ៕

(ប្រភព Sputnik: បកប្រែដោយលោក មាស សំអុល)