ក្រុមជនជាតិភាគតិចឃឺដបារម្ភថាអាចនឹងមានការសម្លាប់បោសសម្អាតជនជាតិភាគតិចបន្ទាប់ពីអាមេរិកដកទ័ពចេញ

ស៊ីរី៖ មន្រ្តីមួយរូបដែលបំរើការឲ្យអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសស៊ីរី បាននិយាយថា គាត់មានការបារម្ភថា អាចនឹងមានការសម្លាប់បោសសម្អាតជនជាតិភាគតិច ដោយទាហានរបស់ប្រទេសទួគី ឬដោយកងទ័ពស៊ីរី បន្ទាប់ពីទាហានអាមេរិកដកចេញ ពីប្រទេសស៊ីរី ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានប្រកាសដ៏គួឲ្យភ្ញាក់ផ្អើល ថា អាមេរិកនឹងដកទាហានចេញពីតំបន់ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី ដែលជាតំបន់មួយដែលពលរដ្ឋភាគច្រើនជាជនជាតិភាកតិចឃឺដ ។

យោងតាមប្រភពព័ត៌មានពីយោធាបានឲ្យដឹងថា វត្តមានរបស់ទាហានអាមេរិក នៅក្នុងតំបន់ស្ថិតនៅភាគខាងជើងប្រទេសស៊ីរី គឺភាគច្រើន ដើម្បីផ្គត់ផ្គង់សម្ភារៈ និងផ្តល់ជាជំនួយ ដល់ទ័ពប្រជាធិបតេយ្យស៊ីរី ដែលមានទាហានភាគច្រើនជាជនជាតិភាគតិចឃឺដ ។

អត្ថបទ ឆាយ វីកាល
ប្រភព ហ្វកញីវ (០៧.១០.០៨)