ប្រទេសចិនត្រៀមទប់ទល់នឹងមហន្តរាយដែលបង្កឡើងដោយភ្លៀងធ្លាក់ជោកជំា

ចិន៖ តាមសេចក្តីរាយការណ៍របស់កាសែតក្នុងស្រុកបានឲ្យដឹងថា មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនបានប្រកាសឲ្យដឹងថា តំបន់មួយចំនួននៅភាគខាងត្បូង និងភាគខាងលិចប្រទេស នឹងត្រូវរងដោយការធ្លាក់ភ្លៀងជោកជំា ព្រមទំាងមានព្យុះបោកបក់មកជាមួយផង ។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានឲ្យដឹងទៀតថា តំបន់ទំាងនោះ នឹងមានភ្លៀងធ្លាក់យ៉ាងខ្លំាងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ ហើយតំបន់មួយចំនួននឹងមានភ្លៀងបន្តធ្លាក់រហូតដល់ថ្ងៃសៅរ៍ ថែមទៀត ។

មជ្ឈមណ្ឌលឧតុនិយមជាតិ បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋឲ្យត្រៀម ទប់ទល់នឹងគ្រោះថ្នាក់នានា ដែលអាចនឹងកើតមានដោយសារការធ្លាក់ភ្លៀងជោកជំានោះ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៨.១០.១៩)