ប្រធានាធិបតីប្រទេសអ៊ីរ៉ាក់អំពាវនាវឲ្យមានការចរចារក្នុងពេលមានបាតុកម្មតវ៉ា

អ៊ីរ៉ាក់៖ ប្រធានាធិបតីរបស់ប្រទេសអ៊ីរ៉ាក់ លោក បាហាម សាលី នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យក្រុមបាតុករចូលរួមក្នុងកិច្ចចរចាទូទំាងប្រទេស ។

នៅក្នុងសន្ទរកថាទៅកាន់ពលរដ្ឋអ៊ីរ៉ាក់ លោក សាលី បានសុំឲ្យក្រុមបាតុការចូលរួមក្នុងកិច្ចចរចាប្រកបដោយលក្ខណៈស្ថាបនានិងស្មោះសរពិតប្រាកដ ក្នុងក្របខណ្ឌទូទំាងប្រទេស ដែលនឹងធានាឲ្យមានការផ្តល់ព័ត៌មានដល់សាធារណជននូវដំណើរការកែទម្រង់ ព្រមទាំងធានាថានឹងមានការជួបប្រជុំជាមួយយុវជន នៅតាមទីក្រុងទំាងឡាយ ។

ការតវ៉ាបានផ្ទុះឡើងនៅរដ្ឋធានីបាកដាដនិងបណ្តាខេត្តមួយចំនួននៅទូទាំងប្រទេសអ៊ីរ៉ាក់ដែលចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍មុន ដើម្បីតវ៉ានឹងការអត់ការងារធ្វើនិងកង្វះការធ្វើឱ្យប្រសើរឡើងនូវសេវាកម្មសាធារណៈ។ បាតុកម្មតវ៉ានេះ បណ្តាលឲ្យមានមនុស្សចំនួនជាង ១០០ នាក់បានស្លាប់ ។

អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៨.១០.១៩)