អាជ្ញាធរខេត្តព្រះសីហនុ ពិភាក្សា និងពិនិត្យលើសំណើសុំគោល ការណ៍អនុញ្ញតធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋ នៅស្រុកស្ទឹងហាវ

វិទ្យុជាតិកម្ពុជា៖​


ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះ សីហនុ បើកកិច្ចប្រជុំពិភាក្សា ពិនិត្យលើសំណើសុំអនុញ្ញាតធ្វើអនុប្រយោគជាដីឯកជនរបស់រដ្ឋទំហំប្រមាណ ១.៦០០ហិកតា ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាដីកម្មសិទ្ធិអចិន្ត្រៃយ៍របស់ក្រុមហ៊ុន ធនិន ថារិទ្ធ អ៉ីមផតអិចផត ខូអិលធីឌី និងក្រុមហ៊ុន Central Gain Cambodia Co,Ltd និងសុំអនុញ្ញាតបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់អភិវឌ្ឍន៍ស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ ។
កិច្ចប្រជុំនេះមានការចូលរួមពីមន្ទីរដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី មន្ទីរឧស្សាហកម្ម និងថមពល មន្ទីរកសិកម្មរុកហខាប្រមាញ់ និងនេសាទ ការិយាល័យជំនាញរបស់សាលាខេត្តព្រះសីហនុ និងលោកអភិបាលស្រុកស្ទឹងហាវ ។
តាមការធ្វើបទបង្ហាញរបស់មន្ទីរជំនាញទាំង៣ និងការបកស្រាយរបស់ លោកអភិបាលស្រុកស្ទឹង ហាវរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តបានណែនាំឱ្យបង្កើត
ក្រុមការងារមួយដើម្បីចុះសិក្សា ស្រាវជ្រាវទីតាំងដីស្នើសុំធ្វើអនុបយោគរបស់ក្រុមហ៊ុនធនិន ថារិទ្ធ អ៊ីមផតអិចផត ខូអិលធីឌី ពាក់ ព័ន្ធនឹងដីរបស់លោកស្រី ឡុង សាខន៕