អ៊ីរ៉ង់ឱ្យបណ្តាប្រទេសហត្ថលេខី JCPOA ប្រកាន់យក ជំហានការពារផលប្រយោជន៍នុយក្លេអ៊ែរ 

AKP ភ្នំពេញ ថ្ងៃទី០៧  ខែតុលា ឆ្នាំ២០១៩ — អ្នកនាំពាក្យអង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI ) Bchrooz Kamalbandi កាលពីថ្ងៃអាទិត្យនេះបាន ទទូចដល់បណ្តាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥យ៉ាងសំខាន់ឱ្យប្រកាន់យកជំហានដើម្បីការពារផលប្រយោជន៍នុយក្លេអ៊ែរអ៊ីរ៉ង់ ។ 

   ទីភ្នាក់ងារព័ត៌មាន IRNA ផ្លូវការបានដក់ស្រង់សម្តីលោក Kamalbandi  ដែលនិយាយថា អ៊ីរ៉ង់នឹងបន្តបន្ថយការសន្យានុយក្លេអ៊ែររបស់ខ្លួនប្រសិនបើភាគី ដែលនៅសល់នៃកិច្ចព្រមព្រៀងនេះមិនជួយអ៊ីរ៉ង់ឱ្យទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ ។

លោកបាននិយាយថា ការបន្ថយរបស់អ៊ីរ៉ង់ នូវផ្នែកនានានៃការសន្យារបស់ខ្លួនចំពោះកិច្ចព្រមព្រៀងនេះ ដែលគេស្គាល់ផងដែរថា ផែនការសកម្មភាពដ៏ទូលំទូលាយរួម ( JCPOA ) នោះ គឺជាប្រតិកម្មមួយចំពោះការដកខ្លួនជាឯកតោភាគីរបស់អាម៉េរិកពីកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំកន្លងទៅ ។ 

លោក Kamalbandi   បាននិយាយនៅឯពិធីបើកវគ្គបណ្តុះបណ្តាលសិទ្ធនុយក្លេអ៊ែរនៅក្នុងរដ្ឋធានី តេហេរ៉ង់ កាលពីថ្ងៃអាទិត្យនេះថា ក្នុងករណីផលប្រយោជន៍របស់អ៊ីរ៉ង់ ត្រូវបានគេដោះស្រាយនោះអ៊ីរ៉ង់ ត្រៀមខ្លួនប្រកាន់យកឡើងវិញការសន្យារបស់ខ្លួន ។ 

តាម IRNA ឱ្យដឹងថា លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមិនបានធ្វើនូវវិធានការណាមួយ ដើម្បីការ ពារផលប្រយោជន៍នុយក្លេអ៊ែរអ៊ីរ៉ង់ទេ ជំហានបន្ទាប់របស់អ៊ីរ៉ង់ក្នុងការបន្ថយការសន្យាថែមទៀតនឹងកើត មាន ។ 

 ធ្វើជាប្រតិកម្មមួយចំពោះការដកខ្លួនរបស់ក្រុងវ៉ាស៊ីងតោនចេញពី JCPOA ក្នុងឆ្នាំ ២០១៨ នឹងការ ដាក់ទណ្ឌកម្ម ដែលជាផលវិបាករបស់ខ្លួនលើក្រុងតេហេរ៉ង់ នឹងក្នុងការឆ្លើយតបទៅនឹងការមិនសូវមាន សកម្មភាពរបស់អឺរ៉ុប ដើម្បីសង្គ្រោះផលប្រយោជន៍របស់អ៊ីរ៉ង់នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់បានចាប់ ផ្តើមដកខ្លួនចេញពីការសន្យានុយក្លេអ៊ែររបស់ខ្លួនកាលពីក្នុងខែឧសភា ។ 

ចាប់តាំងពីនោះមកអ៊ីរ៉ង់បានធ្វើចលនាទៅស្តុកទុកប្រេងនុយក្លេអ៊ែរ ព្រមទាំងធ្វើឱ្យប្រសើរឡើង សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតទាបឱ្យទៅដល់កម្រិតកាន់តែខ្ពស់នូវភាពសុទ្ធ ព្រមទាំងបានចាប់ផ្តើមធ្វើឱ្យទំនើបម៉ាស៊ីនបំបែកវិលីនឆាតុ ដើម្បីជំនុញការស្តុកទុកអ៊ុយរ៉ានីញ៉ូម ដែលបានធ្វើឱ្យប្រសើររបស់ប្រទេសដែលបានដាក់កំណត់ដោយ JCPOA នោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)