វាយឆ្មក់ពីអាកាសសម្លាប់ពួកសកម្មប្រយុទ្ធ៥នាក់ នៅខេត្តហ្វាយ៉ាប់ ភាគខាងជើងរបស់អាហ្វហ្គានីស្ថាន

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៩ — អ្នកនាំពាក្យយោធាក្នុងតំបន់ខាងជើង លោក ម៉ូហាម៉ាដ ហានីហ្វ រ៉េហ្សៃ បាននិយាយថា ពួកសកម្មប្រយុទ្ធ៥នាក់ ដែលរួមទាំងអភិបាលស្រុកស្រមោលតាលីបង់ម្នាក់ផងបានស្លាប់ នៅពេលដែលយន្តហោះប្រយុទ្ធបានវាយប្រហាររថយន្តមួយគ្រឿងនៅក្នុងស្រុក Shirin Tagab នៃខេត្តហ្វាយ៉ាប ភាគខាងជើង កាលពីថ្ងៃអាទិត្យនេះ។

តាមលោក រ៉េហ្សៃ ឱ្យដឹងថា ដោយធ្វើតាមព័ត៌មានចារកម្មនោះយន្តហោះប្រយុទ្ធបានវាយប្រហារ រថយន្តមួយគ្រឿងនៅក្នុងស្រុក Shirin Tagab នៅម៉ោង ៨:១៥នាទីព្រឹក ម៉ោងក្នុងស្រុក ដែលសម្លាប់ពួក ឧទ្ទាម៥នាក់រួមទាំងលោក នួរ អាហ្គា វ៉ាស៊ីក អភិបាលស្រុកស្រមោលនៃស្រុក Shirin Tagab ដែលច្រួល ច្របល់ផងនៅនឹងកន្លែង ។

លោក រ៉េហ្សៃ បាននិយាយបន្ថែមថា កងកម្លាំងសន្តិសុខកំពុងបន្តដេញតាមពួកសកម្មប្រយុទ្ធ ប្រដាប់អាវុធនៅកន្លែងដទៃទៀត នៅហ្វាយ៉ាប និងផ្នែកដទៃទៀតរបស់ប្រទេស ។

ពួកសកម្មប្រយុទ្ធតាលីបង់ដែលសកម្មនៅក្នុងផ្នែកនានា នៃខេត្តហ្វាយ៉ាបមិនទាន់បានធ្វើអត្ថា-ធិប្បាយនៅឡើយទេ ស្តីពីសេចក្តីរាយការណ៍នេះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)