ការប្រកួតលីគកំពូលកម្ពុជា សប្តាហ៍ទី២២ នឹងត្រូវដំណើរការឡើងវិញ នៅចុងសប្តាហ៍នេះ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ — ការប្រកួតកីឡាបាល់ទាត់ ក្របខ័ណ្ឌលីគកំពូលកម្ពុជា​ រដូវ កាល២០១៩ ជើងទី២ សម្រាប់សប្តាហ៍ទី២២ នឹងត្រូវដំណើរការប្រកួតជាបន្តទៀត នាចុងសប្តាហ៍នេះ នាថ្ងៃ សៅរ៍-អាទិត្យទី១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បន្ទាប់ពីសម្រាកចំនួន២សប្តាហ៍ ដោយ កីឡាករនៅតាមបណ្តាក្លឹបធំៗមួយចំនួនធំត្រូវបានប្រមូលផ្តុំក្នុងក្រុមជម្រើសជាតិ សម្រាប់ការ ហ្វឹកហាត់ និងប្រកួតជម្រុះ FIFA World Cup កន្លងទៅថ្មីៗនេះ។

យោងតាមកម្មវិធីប្រកួតផ្លូវការរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា CNCC បាន បញ្ជាក់ថា សម្រាប់ការប្រកួតនាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ស្អែកនេះ មាន៣ប្រកួត ដែលជា ការជួបគ្នារវាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គរថាយហ្គឺរ, សូលទីឡូអង្គរ ប៉ះជា មួយក្រុមអគ្គិសនីកម្ពុជា ខណៈ វិសាខាប៉ះក្រសួងការពារជាតិ។ ចំពោះ៤ប្រកួត នាថ្ងៃអាទិត្យទី ១៤ ខែកញ្ញា វិញ រួមមាន៖ គិរីវង់សុខសែនជ័យប៉ះភ្នំពេញក្រោន, បឹងកេត ជួប អាស៊ីអឺរ៉ុប យូណាយធីត, ណាហ្គាវើលដ៏ជួបជាមួយខេត្តកំពង់ចាម ខណៈព្រះខ័នរាជស្វាយរៀង ដែល កំពុងបន្តក្តោបក្តាប់លើកំពូលតារាងនឹងត្រូវប្រជែងពិន្ទុជាមួយយុវជនបាទីអាយុក្រោម១៨ឆ្នាំ។

សូមរម្លឹកថា ៤ក្រុមលើកំពូលតារាង គិតត្រឹមសប្តាហ៍ទី២១ កន្លងទៅ រួមមាន៖ ព្រះខ័ន រាជស្វាយរៀង ឈរនៅលេខ១ មាន៥៥ពិន្ទុ, លេខ២ វិសាខា មាន៤៧ពិន្ទុ, លេខ៣ ណាហ្គា វើល ៤៤ពិន្ទុ និងលេខ៤ អង្គរថាយ ហ្គឺ មាន៤២ពិន្ទុ។ ចំពោះក្រុមព្រះខ័នរាជស្វាយរៀង ដែល ឈរលើកំពូលតារាងកំពុងមានប្រៀបយ៉ាងខ្លាំង ក្នុងការប្រជែងឈានទៅគ្រប់គ្រងម្ចាស់ ដំណែងជើងឯក សម្រាប់រដូវកាល ២០១៩នេះ ស្របពេលដែល២១ប្រកួត កន្លងទៅរបស់ក្រុម ខ្លាំងមួយនេះ មិនទាន់មានក្រុមណាមួយបំណែកកំណត់ត្រាឱ្យចាញ់១ប្រកួតនៅឡើយ៕

ដោយ ហេង ណាលីន