នាយករដ្ឋមន្រ្តីឡាវ អញ្ជើញវិលត្រឡប់ទៅមាតុភូមិវិញ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តម ថងលុន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ អញ្ជើញត្រឡប់់ទៅមាតុភូមិវិញ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រោយពីបានបញ្ចប់ដំណើរ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ។

អញ្ជើញជូនដំណើរវិលត្រឡប់ទៅវិញ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូត និងមន្រ្តីទូតឡាវប្រចាំកម្ពុជា និងសិស្សានុសិស្សយ៉ាង ច្រើនកុះករ ។

រូបថត៖ សួស សាវី