សត្វស្វាកន្ទុយស ដែលរងជិតផុតពូជលើលោកមានរស់នៅច្រើនក្នុងដែនជម្រកសត្វព្រៃ កែវសីមា

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ -នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ អង្គការ អេកូយុវទួត Wonders of the Mekong បានផ្សាយព័ត៌មានផ្លូវការរបស់ខ្លួនថា សត្វស្វាកន្ទុយស ដែលស្ថិតនៅក្នុងប្រភេទសត្វកំពុងរងគ្រោះថ្នាក់ ត្រូវបានរកឃើញនៅតាមប្រទេសឡាវ វៀតណាម និង ប្រទេសកម្ពុជា។

ក្នុងនោះដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី ជាទីតាំងដែលសត្វស្វាប្រភេទនេះរស់នៅច្រើនជាងគេ នៅក្នុងប្រទេសកម្ពុជា ដែលធ្វើការអភិរក្សដោយអង្គការ WCS Cambodia ។ ប្រភេទសត្វពានរនេះ ធ្វើការរស់នៅជាក្រុមតាមដើមឈើខ្ពស់ៗ នៅក្នុងព្រៃស្រោង និង ព្រៃពាក់កណ្តាលស្រោង។

អង្គការ អេកូយុវទូតWonders of the Mekong បានបញ្ជាក់ទៀតថា សត្វស្វាកន្ទុយស នេះនៅពេលដែលមានអាសន្ន ឬក៏ការគំរាមកំហែងកើតឡើង វាតែងតែបន្លឺសំឡេងជាសញ្ញា ឱ្យគ្នាវាគេចរកន្លែងសម្ងំលាក់ខ្លួននៅលើចុងឈើខ្ពស់ៗ ៕

ដោយណយ នឿន (ប្រភពៈWonders of the Mekong)