សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន៍ជាផ្លូវការជូននាយករដ្ឋមន្រ្តីឡាវ និងគណៈប្រតិភូ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីលៀងសាយភោជន៍ជាផ្លូវការជូនឯកឧត្តម ថងលុន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខណៈឯកឧត្តម ដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។

រូបថត៖ កុក គី