នាយករដ្ឋមន្ត្រីឡាវបញ្ជាក់ថា  ឡាវនឹងដំណើរការយ៉ាងហ្មត់ចត់បើមានជនបរទេស ឬបុគ្គល ណា​ ដែលមានទោសមកឆ្លងកាត់ដើម្បីទៅបំផ្លាញបរទេសផ្សេងនោះ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរ​ដ្ឋ​ប្រ​ជា​ធិ​ប​​តេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍បញ្ជាក់ថា បើមានជនបរទេសណា ឬបុគ្គល​ណា​ដែលមានទោសមកឆ្លងកាត់ប្រទេសឡាវ ទោះបីជាសញ្ជាតិណាក៏ដោយ ដើម្បីយកប្រ​ទេ​ស​​ឡាវជាកន្លែងឆ្លងកាត់ ដើម្បីទៅបំផ្លាញបរទេសផ្សេងនោះ យើងនឹងដំណើរការយ៉ាងហ្មត់  ​ច​ត់​​​​មិនឱ្យកើតបញ្ហានេះឡើងនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នា កាលពីព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ នៅវិ​មាន​សន្តិ​ភាព បន្ទាប់ពីជំនួបទ្វេភាគីជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)​នាយ​ក​រដ្ឋ​មន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខណៈដែលឯកឧត្ដម​ដឹកនាំ​គ​ណៈ​​​ប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន ថ្លែង​មក​កាន់​អ្ន​ក​​សារ​ព័ត៌មានថា មានបណ្ឌិតអ្នកវិភាគម្នាក់បានលើកឡើងថា ទស្សនិកច្ច​របស់​ឧបនាយករដ្ឋ​ម​ន្ត្រី​ ​និងរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ទៅកាន់សាធារណរដ្ឋ​ប្រ​ជា​ធិប​​តេយ្យប្រជាមានិត​ឡា​វ​​ កា​ល​ពីពេលថ្មីៗកន្លងមក គឺច្បាស់ជាស្វះស្វែងឱ្យឡាវធានាថា​កុំឱ្យពួក​អារត់ចោលគុក ហើយដែ​ល​​កំពុងស្ថិតនៅទីក្រុងប៉ារីស ដែលត្រៀមចូលមកប្រទេសវិញ​ចូល​តាមច្រកឡាវ ដែលឡាវចា​ត់​ទុកថា នេះជាផ្នែកដ៏សំខាន់មួយដែលចាប់កម្ពុជា​ធ្វើជាចំណាប់​ខ្មាំង។ បើសិនជាកម្ពុជា​មិន​ព្រម​ទេ គឺឡាវនឹងផ្ដល់ឱកាសឱ្យអ្នករត់ចោលគុក ហើយត្រៀម​ចូល​ស្រុកនោះប្រើប្រាស់ដី​ឡា​វ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា “ខ្ញុំសូមផ្ដាំទៅលោក​បណ្ឌិតឱ្យបានជ្រាប សារព័ត៌​មា​ន​​​ដែលបានសម្ភាសន៍ជាមួយលោកបណ្ឌិត​ត្រូវបានបញ្ជូន​មក​ខ្ញុំ ត្រង់សារព័ត៌មាននោះចុះផ្សា​យ​ ឬមិនចុះផ្សាយ គឺជារឿងសារព័ត៌មាននោះទេ។ ក៏ប៉ុន្តែ​ខ្ញុំ​មិនចង់ឱ្យលោកបណ្ឌិតមាន​ខុសឆ្គង​ត​ទៅ​​​ទៀត ជាមួយឥរិយាបថរបស់ឡាវ ឬជាមួយឥរិយា​បថ​របស់ថៃ ឬឥរិយាបថរបស់វៀត​ណា​ម​ ឬជាមួយឥរិយាបថ​ក្នុងចំណោមប្រទេស​អាស៊ាន​នោះទេ។” សម្ដេចតេជោបានលើកឡើងថា លោកបណ្ឌិតគួរទៅរៀនឱ្យ​បាន​ច្រើ​នបន្តិច រវាង​ទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងគោលការណ៍អាស៊ាន ស្ដីពីការមិន​ជ្រៀ​​ត​ជ្រែកចូកិច្ច​ការផ្ទៃក្នុងផងគ្នា។ ជាមួយគ្នានេះ កម្ពុជា និងឡាវមានទំនាក់ទំនងជាមួយគ្នាល្អណាស់ ហើយសម្ដេចចង់​ឱ្យ​​​ឯកឧត្តម ថងលូន ស៊ីស៊ូលីត​បញ្ជាក់បន្តិចចំពោះអ្នកសារព័ត៌មាន​របស់​យើង និងទៅកាន់ប​ណ្ឌិ​តកម្ពុជាម្នាក់ ព្រោះគេនឹងចាត់ទុកថា ក្រុមនោះនឹងអាចប្រើប្រាស់​ទឹកដីឡាវ ដើម្បីចូល​មក​កម្ពុ​​ជា។ សម្ដេចតេជោបានថ្លែងថា “ខ្ញុំក៏សូមបញ្ជាក់ជូនថា មិនគ្រាន់​តែឡាវទេ ទាំងរដ្ឋាភិបាលថៃបានទទួលរួចមកហើយនូវ​សាលដីកាតុលាការ ដើម្បីចាប់ខ្លួនជន​ណាដែលមានសាលដីការតុលាការ”។ សម្ដេចតេជោបន្ថែម​ទៀ​តថា  យើងក៏នឹងបញ្ជូនសាល​ដីកា​តុលាការនោះ ទៅកាន់ប្រទេសទាំងអស់នៅក្នុងក្របខ​ណ្ឌ​​អាស៊ានរបស់យើង អីចឹងសូម​អញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ ប៉ុន្តែអ្វីដែលសម្ដេចសោក​ស្ដា​​យនៅត្រង់ថា បណ្ឌិត​ម្នាក់​ប្រើប្រាស់ការវិភាគមួយ ទៅជាឡាវចាប់កម្ពុជាធ្វើជាចំណាប់​ខ្មាំ​​ង បើសិនជាមិនព្រមតាម​ឡាវទេ គឺនឹងប្រគល់ដីនោះឱ្យក្រុមប្រឆាំងធ្វើសកម្មភាពចេញ​ពី​ឡា​​វ​ចូលមកកម្ពុជា។

ឯកឧត្តម ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith)នាយករដ្ឋមន្រ្តី នៃសាធារណរ​ដ្ឋ​ប្រ​ជា​ធិប​​តេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍នៅចំពោះមុខអ្នកសារព័ត៌មានថា បើមាន  ជ​​នបរទេសណា ឬបុគ្គលណាដែលមានទោសមកឆ្លងកាត់ប្រទេសឡាវ ទោះបីជាសញ្ជាតិណា ក៏​ដោ​យ ដើម្បីយកប្រទេសឡាវជាកន្លែងឆ្លងកាត់ដើម្បីទៅបំផ្លាញបរទេសផ្សេងនោះ យើងនឹង​ដំណើរ​ការយ៉ាងហ្មត់ចត់មិនឱ្យកើតបញ្ហានេះឡើងនោះទេ។ ឯកឧត្ដមបានបញ្ជាក់ថា នេះចាត់​ទុកជាព័ត៌មានមិនល្អ ដែ​ល​​មានរូបភាពបំបែកមិត្តភាពកម្ពុជា និងឡាវ។ ឯកឧត្ដមនាយក​រដ្ឋមន្រ្ដីឡាវបានបន្ថែមថា “ខ្ញុំសូមផ្ញើសារដល់បណ្ឌិតដែលសម្ដេចតេ​ជោ​ ហ៊ុ​ន សែន បានលើក ឡើងអម្បាញ់មិញនេះ កុំយកបញ្ហានេះមកធ្វើឱ្យទំនាក់ទំនងឡាវ និងក​ម្ពុ​ជា​ មានការបែបាក់​គ្នា”។ ឯកឧត្ដមនាយករដ្ឋមន្រ្ដីបានចាត់ទុកថា នេះគឺជាការបំផ្លាញរវារដ្ឋាភិបាល ក៏ដូចជាប្រជា​ជនឡាវ និង​ប្រ​​ជាជនកម្ពុជាផងដែរ៕

ដោយ ជឹម ណារី