មូលនិធិគន្ធបុប្ផាកម្ពុជាប្រគល់ថវិកាដែលទទួលបានពីការបរិច្ចាគកន្លងមកចំនួនប្រាំបីប៊ីលានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាដែលទទួលបានពីការបរិច្ចាគពីសប្បុរសជននានាកន្លងមក ដែលមានទឹកប្រាក់ចំនួនប្រាំបីប៊ីលានរៀលជូនដល់មន្ទីពេទ្យគន្ធបុប្ផា ។ ពិធីប្រគល់ ថវិកានេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដី ប្រកាសព័ត៌ មាន របស់មូលនិធិគន្ធបុប្ជា។ ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជាបានប្រគល់ថវិកាដែលទទួល បានពីការបរិច្ចាគកន្លងមកចំនួន ៨. ០០០.០០០.០០០ (ប្រាំបីប៊ីលាន) រៀល ជូនមន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីប្រើប្រាស់ក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដល់កុមារ និងទារក ដោយ មិនគិតថ្លៃ និងប្រកបដោយគុណភាព។ ការប្រគល់ជូននេះជាកិច្ចសហប្រតិបត្តិការ និងការ គាំទ្រជាបន្តបន្ទាប់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ចំពោះកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ ទីតាំង ក្នុងស្មារតី “ខ្មែរជួយខ្មែរ”។

ជាមួយគ្នានោះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមថ្លែងអំណរគុណ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអ្នកនាងកញ្ញា ចំពោះទឹកចិត្តសប្បុរសធម៌ និងការបរិច្ចាគ  ដើម្បីចូលរួមសម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាព របស់មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងករណីឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ ដំណឹងជាមុនមកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា  ដើម្បីក្រុមការងារយើងអាចរៀបចំ កត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី “ខ្មែរជួយខ្មែរ”៕

ដោយ ប៊ុនរិទ្ធ