លោកTrump និយាយថា លោក Bolton បានរៀបចំឱ្យយើងត្រឡប់មកវិញ នៅក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ — ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា អតីតទីប្រឹក្សាសន្តិសុខជាតិលោក ចន បូលតុន «កំណត់ឱ្យយើងត្រឡប់មកវិញ» នៅក្នុងកិច្ចចរចាពី​ការរំសាយអាវុធនុយក្លេអ៊ែរជាមួយប្រទេសកូរ៉េខាងជើង ដោយទាមទារឱ្យរបបនេះធ្វើតាម « គំរូលីប៊ី »នឹងប្រគល់ទាំងអស់នូវអាវុធនុយក្លេអ៊ែររបស់ខ្លួន។

លោក Bolton បានលាឈប់ពីរដ្ឋបាលកាលពីថ្ងៃអង្គារកន្លងទៅនេះ ​បន្ទាប់ពីមានការ​ខ្វែង​គំនិតគ្នាជាមួយលោក Trump ស្តីពីគោលនយោបាយ រួមទាំងវិធីសាស្ត្រនៃការធ្វើមិន​ឱ្យមាន​អាវុធនុយក្លេអ៊ែរនៅ កូរ៉េខាងជើង។ ទីប្រឹក្សាសក់អង្កាញ់រូបនេះធ្លាប់បានតស៊ូមតិសម្រាប់ «គំរូលីប៊ី » ដែលអំពាវនាវឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន មុនពេលទទួលបានសម្បទានណាមួយ​ជាថ្នូរ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា  លោកបានធ្វើឱ្យមាន​កំហុសធំៗមួយ ចំនួន។ នៅពេលនិយាយអំពីគំរូរបស់លីប៊ី សម្រាប់លោក គីម ជុង-អ៊ុន នោះមិនមែនជាសេចក្តីថ្លែងការណ៍ល្អដែលត្រូវធ្វើនោះទេ ដោយសំដៅទៅលើមេដឹកនាំកូរ៉េខាងជើង។  ប្រទេសលីប៊ី បានប្រគល់អាវុធនៃកម្មវិធីបំផ្លាញទ្រង់ទ្រាយធំរបស់ខ្លួនក្នុងឆ្នាំ ២០០៣ ប៉ុន្តែអតីតមេដឹកនាំ Muammar Gaddafi ត្រូវបានផ្តួលរំលំពីអំណាច នឹងត្រូវបានសម្លាប់ដោយកងកម្លាំងឧទ្ទាមដែលគាំទ្រដោយអង្គការណាតូនៅក្នុងឆ្នាំ ២០១១ ។

កូរ៉េខាងជើងបានផ្តល់យោបល់ថា ខ្លួនគួរតែដើរតាមជំហ៊ានដដែល ហើយប្តេជ្ញាថា នឹង​មិនជួបជោគវាសនាដូចប្រទេសអាហ្វ្រិកខាងជើងមួយនេះឡើយ។ កិច្ចចរចាបានជាប់​គាំង​ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី២ របស់លោក Trump និង​លោក ​គីម នៅប្រទេសវៀតណាមកាលពីខែកុម្ភៈ ដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង​ដោយសារតែភាពខុសគ្នាលើវិសាលភាពនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក។

ការអត្ថាធិប្បាយរបស់លោក Trump កាលពីថ្ងៃពុធ អាចធានាដល់ទីក្រុងព្យុងយ៉ាង​អំពី​ការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការផ្តល់ការធានាសន្តិសុខ ដែលខ្លួនស្វែងរកដើម្បីជាថ្នូរ​នឹងការរំសាយអាវុធនុយ-ក្លេអ៊ែរ ។

លោក Trump បាននិយាយថា ខ្ញុំពិតជាជឿជាក់ថា​ ប្រទេសកូរ៉េខាងជើងចង់ឃើញ​អ្វីមួយកើតឡើងយ៉ាងខ្លាំង ដោយលើកឡើងពីសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេស៕

(ប្រភពយន់ហាប់: បកប្រែដោយលោក មាស សំអុល)