សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបដិសណ្ឋារកិច្ច និងអមដំណើរនាយករដ្ឋមន្រ្តីឡាវ អញ្ជើញត្រួតពលមុនជួបសវនាការ

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ច និងអមដំណើរឯកឧត្តម ថងលុន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញត្រួតពលមុនជួបសវនាការ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ខណៈ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ។

រូបថត៖ ខឹម សុវណ្ណារ៉ា កុក គី និងឯល វឌ្ឍនៈ