នាយករដ្ឋមន្រ្តីឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តម ថងលុន ស៊ីសូលីត (THONGLOUN SISOULITH) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលពីរថ្ងៃ។

អញ្ជើញទទួលស្វាគមន៍ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំ ឯកអគ្គរដ្ឋទូត និងមន្រ្តីទូតឡាវប្រចាំកម្ពុជា និងសិស្សានុសិស្សយ៉ាងច្រើន កុះករ ។

រូបថត៖ ហ៊ុន យុទ្ធគុណ