រាជរដ្ឋាភិបាលកម្ពុជា សម្រេចទិញថាមពលអគ្គិសនីពីរោងចក្រផលិតអគ្គិសនី ដុតធ្យូងថ្ម អានុភាព២៤០០​មេ​ហ្កា​​​វ៉ាត់ពីប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ — នៅក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្ដេចអគ្គមហាសេ​នាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិ​មានសន្តិភាពនោះ រាជរដ្ឋាភិបាកម្ពុជាបានសម្រេចអនុម័តលើគម្រោង​ទិញថាមពលអគ្គិសនី​ពី​រោ​ង​ចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អានុភាព២៤០០​មេ​ហ្កា​​​វ៉ាត់​ នៅតំបន់រ៉ែធ្យូងថ្ម នៅខេត្តសេ កុង សាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជាមា​និ​ត​​​ឡាវ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា សន្តិភា​ព​និ​​ងស្ថិរភាព​នយោបាយនៅកម្ពុជា បាននាំមកនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សលើ​គ្រប់​​​វិស័​យ​​ ទ​ន្ទឹ​ម​​នឹងស្ថានភាពដ៏កាន់តែល្អនៅក្រោយការបោះឆ្នោតសកលឆ្នាំ២០១៨ ​សកម្មភាព​វិនិយោគ បាន​កើ​ន​​ឡើង​​​​​យ៉ាង​គំហុក​លើស​ពីពេលមុនៗ ជាពិសេសវិស័យសំណង់ នេះជាប្រការជះ ឥទ្ធិពល​ឱ្យ​កា​រ​​ប្រើប្រាស់​ថាម​​ពល​​​អគ្គិសនីនៅឆ្នាំ២០១៩ និងឆ្នាំបន្ត​បន្ទាប់ទៅមុខទៀត​អាចនឹង កើន​​ឡើង​លើ​ស​​ពីការ​​​​​​គ្រោង​ទុក​។ ​ចំពោះ​​ស្ថាន​​​​ភាព​​ជាក់ស្តែងថ្មីនេះ ដើម្បី​ឱ្យការផ្គត់ផ្គង់ថាម ពលអគ្គិសនី​នៅ​​កម្ពុជា​​​​​​មានសុវត្ថិភាព​ និង​បរិមាណ​​គ្រប់​​​​​​គ្រាន់ រាជរដ្ឋាភិបាលបាន​ធ្វើការព្យាករ ណ៍សេចក្ដីត្រូវ​កា​រ​ថាមពលអគ្គិសនីឡើង​វិញយ៉ាងប្រុងប្រយ័ត្ន​ និង​រក​ប្រភ​ព​ថាម​ពលអគ្គិសនី បន្ថែម​ឱ្យបាន​គ្រ​ប់​​គ្រាន់ទាន់​តាមកំណើនតម្រូវការ ព្រម​ទាំង​​រៀប​ចំ​​អភិវឌ្ឍ​​​​​ន៍ប្រព័ន្ធ​បណ្ដាញ​ចែក​ចាយ​អគ្គិសនី​គ្រ​ប់​​រូបភាព​ទូទំាងប្រទេស។ ដូច​បណ្តាប្រទេសនានា​មួយ​ចំនួន​​ក្នុង​តំបន់ដែរ ក្រៅពី​ការ​អភិវឌ្ឍ​ប្រ​ភ​ពថាមពលអគ្គិសនី​ក្នុង​ស្រុក ប្រទេសកម្ពុជា​ត្រូវការនំា​ចូលថាមពល អគ្គិ សនី​បន្ថែម​ទៀត​​ពី​ប្រទេ​ស​​​​​​​​ជិតខាង។ ក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានតម្រង់​ទិសជា​អាទិភាព​ទៅរក​ប្រទេស​ឡាវដែល​ជា​ ម្យ៉ា​ង​ទៀត​​​ការនំាចូលថាម​ពល​អគ្គិសនីពី​ប្រទេស​​ឡាវ ​​មាន​លក្ខណៈ អនុគ្រោះ ទាំងថ្លៃ ទំាងបរិ​មា​ណ និង​លក្ខខណ្ឌ​ទិញ​​​លក់​​​​ល្អ​ប្រសើរ ហើយ​មាន​សុវត្ថិភាព​យូរ​អង្វែង​។

សេចក្ដីប្រកាស​ព័ត៌​មា​នបានបន្តថា រាជរដ្ឋាភិបាល បានសម្រេច​អនុម័ត​លើគម្រោង ទិញថាមពល​អគ្គិសនីផលិត​ដោយធ្យូងថ្ម ២៤០០មេហ្កា​វ៉ាត់ ​ពីប្រទេសឡាវ មកពីរោងចក្រ ចំនួនពីរកន្លែង ដែលត្រូវ​ផ្គត់​ផ្គង់​ថាម​ពលអគ្គិសនី​ផ្តាច់​​មុខ​មក​​កម្ពុជា​តែ​មួយ​គត់​ ដោយភ្ជាប់ផ្ទាល់ មកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី​របស់​ក​ម្ពុជា។ គម្រោងវិនិយោគ​នេះ​មាន​ទំហំ​ទុន​​​​សរុប​​​ចំនួន ៤៩៧០លានដុល្លារអាម៉េរិក និងមាន​អា​ណ​ត្តិ​នៃកិច្ចព្រមព្រៀងទិញលក់អគ្គិសនី​រយៈពេល​៣០​ឆ្នំា​​​។ ចំពោះ​អានុភាព ក្រុមហ៊ុន TSBP SE​KO​NG POWER AND MINERAL COMPANY LIMITED អាច​​បញ្ចេញ​​បាន​ចំនួន ៦០០មេហ្កា​វ៉ា​ត់ ​និងក្រុមហ៊ុន XEKONG THERMAL POWER PLANT COMPANY LIMITED  អាច​បញ្ចេញ​បានចំនួន ១៨០០មេហ្កាវ៉ាត់។ ក្រុមហ៊ុន ទំាងពីរខាងលើនេះ ទទួល​បាន​សម្បទាន​​ធ្វើការ​អភិ​វឌ្ឍ​អ​ណ្តូ​ង​​រ៉ែធ្យូ​ងថ្ម និងរោងចក្រ ផលិត អគ្គិសនីពីរដ្ឋាភិបាលប្រទេសឡាវ។ គម្រោង​​​​​​នេះផ្តល់​អត្ថ​ប្រ​យោ​ជន៍​ចំពោះ​ប្រទេស កម្ពុជា ដូចជា៖ ទី១-ទទួលបានថ្លៃអគ្គិសនី ​៧,៧សេន​​​​​​​ដុល្លា​រអា​ម៉េរិក​ក្នុ​ង​មួយ​គីឡូវ៉ាត់​ម៉ោង ជាថ្លៃទាប ធៀបនឹងបណ្តា​រោងចក្រ​ផលិត​អគ្គិសនី​ដុតធ្យូង​ថ្ម​ផ្សេង​ទៀត​​​នៅ​​​កម្ពុជា​ និង​មាន​ថ្លៃថេរ ហើយ ថ្លៃនេះបានឆ្លើយតប​នឹងគោលនយោបាយរបស់​រាជរដ្ឋាភិ​បាល ​​ក្នុងការ​​បញ្ចុះ​​​​​ថ្លៃ​​ភ្លើ​ង​​នា ពេល​អនា​គត។ ទី២-ទទួលបានលក្ខខណ្ឌបច្ចេកទេស និងសេដ្ឋកិច្ចនៃ​កិ​ច្ច​ព្រមព្រៀង​ទំាងពីរមាន​លក្ខណៈ​​​ប្រសើរ​ជាង​កិច្ចព្រមព្រៀងដែលធ្លាប់មានកន្លងមក។ ទី៣-ជួ​យ​កាត់​បន្ថយ​​ការទិញ​ថាមពល​អគ្គិសនី​​​ដែលមាន​ថ្លៃខ្ពស់​​នំា​ចូ​លមកពីប្រទេសវៀតណាម​ និង​ប្រ​ទេសថៃនាពេល បច្ចុប្បន្ន។ ទី៤-ធានា​បាន​ការ​ផ្គត់​ផ្គង់​​​ថាមពល​​បន្ថែម​ដល់ប្រព័ន្ធអគ្គិសនី​ជាតិ​ឱ្យ​​មានស្ថិរភាព ជាពិសេសនៅរដូវ​ប្រាំង។ ទី៥-នំា​មកនូវ​ចំណេះ​ដឹង និង​​​ការ​បណ្តុះ​បណ្តាល​បង្កើ​​ន​សមត្ថភាព ជំនាញរបស់​កម្មករនិយោជិត​អគ្គិសនី​កម្ពុជា តាម​រយៈ​ការសិក្សា​​នៅ​​​​រោងចក្រ​អគ្គិ​សនី​ផ្ទាល់។ ទី៦-ផ្តល់លទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា​វិនិយោគសាង​សង់ខ្សែ​បញ្ជូន​តង់​ស្យុ​ង​​ខ្ព​ស់​​ ៥០០​គីឡូ​វ៉ុលថ្មីបន្ថែ​ម​ទៀត ដែលអនុញ្ញាតឱ្យប្រទេសកម្ពុជាអាចទិញ​ថាមពល​ដែល​មាន​ថ្លៃ​​ទាប​​សម​រម្យ​ពី​ប​​ណ្តុំ​​ស្ថានីយ​វារី​អគ្គិសនី​​នៅភាគខាងត្បូងនៃប្រទេសឡាវ និងទី៧-មិន​មាន​​​ផល​ប៉ះ​ពាល់​បរិស្ថាន​នៅ​ក្នុង​ប្រទេស​​កម្ពុជា៕

ដោយ ជឹម ណារី