ឯកឧត្តម គួច ចំរើន​ ទទួលអាហារូបករណ៍ពីប្រទេសថៃ ១០កន្លែង និងអាហារូបករណ៍ចិន ៥កន្លែង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខេត្តព្រះសីហនុ៖​ ឯកឧត្តម គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ ទទួលអាហារូបករណ៍សិក្សានៅប្រទេសថៃ ១០កន្លែង និងអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន ៥កន្លែង ជូនដល់សិស្ស និស្សិត្យ៊ដែលមានបំណងបន្តការ សិក្សាថ្នាក់ឧត្តមសិក្សានៅក្រៅប្រទេស តាមរយ:ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាសម្ពន្ធ័យុវជនអាហារូប្រណ៍ (ស២) ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូប ករណ៍ (ស2) បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍បានផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត្យខេត្តព្រះសីហនុ ដែលចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាក្រៅប្រទេសចំនួន ១៥កន្លែង ក្នុងនោះអាហារូប ករណ៍ទៅសិក្សានៅប្រទេសថៃ ១០កន្លែង និងអាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន ៥កន្លែង ។ ទន្ទឹមនោះ ឯកឧត្តមក៏បានបញ្ជាក់ថា នឹងបន្តផ្ដល់អាហារូបករណ៍ជូនដល់សិស្ស និសិស្សខេត្តព្រះសីហនុ បន្តសិក្សាថ្នាក់បរិញ្ញាបត្រនៅឆ្នាំខាងមុខបន្តទៀត ។ ហើយលោកនឹងបន្តស្វែងរកអាហារូប ករណ៍នៅតាមប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុប ដើម្បីបង្កើនធនធានមនុស្ស ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសំដែងការស្វាគមន៏ចំពោះឯកឧត្តមបណ្ឌិតប្រធានក្រុមប្រឹក្សាសម្ព័ន្ធយុវជនអាហារូបករណ៍ (ស2) ដែលបានផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិតខេត្តព្រះសីហនុនាពេលនេះ សកម្មភាពទាំងអស់នេះជាការចូលរួមចំណែកក្នុងការការកសាង និងអភិវឌ្ឍធនធានមនុស្ស ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ក្នុងការចូល រួមអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ៕