លោកត្រាំបញ្ឈប់ទីប្រឹក្សាសន្តិសុខជាតិរបស់លោក

អាមេរិក៖ លោកដូណាល់ត្រាំកាលពីថ្ងៃអង្គារនេះបានប្រកាសបញ្ឈប់លោកចនបូលតុន ពីតួនាទីទីប្រឹក្សាសន្តិសុខជាតិ​ ។​  ការសម្រេចបញ្ឈប់តំណែងរបស់ទីប្រឹក្សានេះ​  ត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយ​  ក្នុងការជំរុញការចរចារបស់សហរដ្ឋអាមេរិកជាមួយប្រទេសអាហ្វហ្កានីស្ថាន, កូរ៉េខាងជើងនិងបណ្តាប្រទេសផ្សេងៗទៀត។

លោកត្រំា​ដែលបាននិយាយថាគាត់មិនយល់ស្របជាមួយលោកចនបូលតុន​ ស្តីពីគោលនយោបាយមួយចំនួននោះ   បានប្រកាសតាមរយៈបណ្តាញសង្គមធ្វឺតធឺថាលោកបានស្នើសុំឱ្យលោកចនបូលតុន សុំលាឈប់ពីតំណែង​ ។

លោកត្រាំ បាននិយាយថាអ្នកជំនួសតំណែងជាប្រធានសន្តិសុខជាតិលើកទីបួនរបស់សេតវិមានក្នុងរយៈពេលតិចជាង ៣ ឆ្នាំនេះនឹងត្រូវតែងតាំងនៅសប្តាហ៍ក្រោយ។

អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៩.១៩)