កូរ៉េខាងជើងបានសាកល្បងជើងទម្រអាចបាញ់គ្រាប់កាំជ្រួចបានច្រើនគ្រាប់កាលពីថ្ងៃអង្គារ

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង​ បាននិយាយនៅថ្ងៃពុធនេះ  ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានត្រួតពិនិត្យការប្រើសាកល្បងជើងទម្រអាច​បាញ់គ្រាប់កំាជ្រួចបាន​ច្រើនគ្រាប់កាលពីថ្ងៃអង្គារនេះ។

លោកគីមបាននិយាយថាសមត្ថភាពរបស់ជើងទម្រសម្រាប់បាញ់គ្រាប់កំាជ្រួចនេះ ត្រូវបានផ្ទៀងផ្ទាត់  សម្រាប់យកទៅប្រតិបត្តិការប្រយុទ្ធ  ហើយអ្វីដែលត្រូវធ្វើនោះគឺជាការបាញ់សាកល្បងតែម្តង ។

ប្រទេសកូរ៉េខាងជើងបានបាញ់ឧបករណ៍កំាជ្រួចកាលពីថ្ងៃអង្គារនេះ   តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបង្ហាញពីឆន្ទៈថ្មីក្នុងការបន្តកិច្ចចរចាអំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរដែលបានជាប់គាំងជាមួយសហរដ្ឋអាមេរិកនៅចុងខែកញ្ញាខាងមុខ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១១.០៩.១៩)