មានការផ្ទុះគ្រាប់បែកនៅស្ថានទូតអាមេរិកប្រចាំទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ នៅព្រឹកថ្ងៃពុធនេះបើយោងតាមប្រភពព័ត៌មានជាច្រើនបានឲ្យដឹងថាមានការផ្ទុះដ៏ខ្លាំងមួយបានកើតឡើងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងកាប៊ុលរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន ។

គ្មានការអត្ថាធិប្បាយភ្លាមៗណាមួយពីមន្ត្រីអាហ្វហ្គានីស្ថានទេ អំពីហេតុការណ៍នេះ  ។ បេសកកម្មរបស់អង្គការណាតូដែលនៅក្បែរនោះក៏បានរាយការណ៍ផងដែរថាគ្មានបុគ្គលិកណាម្នាក់ត្រូវបានរងរបួសឡើយ។

នេះគឺជាការវាយប្រហារធំដំបូងបង្អស់នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពីលោកប្រធានាធិបតីដូណាល់ត្រាំបានបញ្ឈប់ភ្លាមៗនូវកិច្ចពិភាក្សាសន្តិភាពរវាងសហរដ្ឋអាមេរិកនិងក្រុមតាលីបង់កាលពីចុងសប្តាហ៍មុន។

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ិនហួរ (១១.០៩.១៩)