លោកត្រាំបដិសេធមិនទទួលយកការស្ទង់មតិដែលបង្ហាញពីអត្រាគំាទ្រការបំពេញការងាររបស់លោកមានការធ្លាក់ចុះ

អាមេរិក៖ លោកប្រធានាធិបតីដូណាល់ត្រាំ ​នៅថ្ងៃអង្គារនេះ​បានហៅ​ ការស្ទង់មតិ​ ដែលបង្ហាញពីការដាក់ពិន្ទុដល់ការងាររបស់លោក   ធ្លាក់ចុះចំនួន ៦ ពិន្ទុក្នុងរយៈពេលពីរខែចុងក្រោយនេះ ថាជាការស្ទង់មតិក្លែងក្លាយ ។  ​  ពលរដ្ឋអាមេរិក បានទម្លាក់ពិន្ទុរបស់លោកត្រាំ  ចំពេលមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ចដែលអាចនឹងកើតឡើង។

ការស្ទង់មតិរបស់​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួនអេប៊ីស៊ីញីវ និងវ៉ាស៊ិនតោនប៉ុស្ត​ធ្វើឱ្យលោកប្រធានាធិបតីខឹងសម្បារយ៉ាងខ្លាំង   បន្ទាប់ពីបានរកឃើញថា ៦០ ភាគរយនៃពលរដ្ឋអាមេរិកដែលត្រូវបានស្ទាបស្ទង់មតិឥឡូវនេះជឿជាក់ថាសេដ្ឋកិច្ចទំនងជានឹងធ្លាក់ចុះនៅឆ្នាំក្រោយ។

​ពលរដ្ឋអាមេរិក​ក៏មានការព្រួយបារម្ភផងដែរថាសង្គ្រាមពាណិជ្ជកម្មរបស់លោកត្រាំ ជាមួយប្រទេសចិននឹងដំឡើងថ្លៃទំនិញប្រើប្រាស់នៅសហរដ្ឋអាមេរិក។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១១.០៩.១៩)