ប្រទេសកូរ៉េខាងជើងបាញ់សាកល្បងឧបករណ៍ដែលគេមិនទាន់ដឹងថាជាអ្វីពីរគ្រាប់បន្ទាប់ពីស្នើជួបជាមួយអាមេរិក

កូរ៉េខាងជើង៖ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបរទេស ដែលបានស្រង់សម្តីរបស់ប្រភពយោធាកូរ៉េខាងត្បូង បានឲ្យដឹងថា  ប្រទេសកូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានបាញ់សាកល្បងឧបករណ៍   ដែលគេមិនទាន់ដឹងថាជាអ្វី ចំនួនពីរគ្រាប់ ទៅក្នុងសមុទ្រ  តែប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានស្នើផ្តើមកិច្ចចរចារការទូតជាថ្មីជាមួយសហរដ្ឋអាមេរិក នៅចុងខែ កញ្ញានេះ ។

អគ្គមេបញ្ជាការរួមរបស់កងទ័ពប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា  ឧបករណ៍   ដែលប្រទេសកូរ៉េខាងជើង បាញ់សាកល្បងនោះ បានបាញ់ចេញពីខេត្ត ព្យុងហ្កាងស្ថិតនៅភាគខាងត្បូងប្រទេសហើយបានហោះកាត់ប្រទេសកូរ៉េខាងជើង មុននឹងធ្លាក់ចូលទៅក្នុងសមុទ្រ ដែលស្ថិតនៅឆ្នេរភាគខាងកើតប្រទេស ។

កាលពីយប់ថ្ងៃចន្ទ  អនុរដ្ឋមន្រ្តីក្រសួងការបរទេសរបស់ប្រទេសកូរ៉េខាងជើងលោក ចូ សាន់ ហ៊ុយ  បាននិយាយថា ប្រទេសកូរ៉េខាងជើងមានឆន្ទៈ ចាប់ផ្តើមឡើងវិញនូវការចរចារការទូតជាមួយសហរដ្ឋអាមេរិកនៅចុងខែ កញ្ញានេះ ។​

អត្ថបទ ឆាយ វីកាល

ប្រភព អេភី  (១០.០៩.១៩)