អតីតរដ្ឋមន្ត្រីការពារប្រទេសអាមេរិកនិយាយថាសហរដ្ឋអាមេរិកគួរតែឈរនៅខាងក្រុមបាតុករនៅក្រុងហុងកុង

អាមេរិក៖ អតីតរដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិក  លោក ហ្សីម ម៉ាទីស បាននិយាយនៅថ្ងៃចន្ទនេះ ថា សហរដ្ឋអាមេរិកគួរតែឈរនៅខាងក្រុមបាតុករ នៅក្នុងទីក្រុងហុងកុង ហើយបាតុកម្មនៅក្នុងទីក្រុងហុងកុងនោះ មិនមែនជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនទេ ។

ថ្លែងក្នុងពិធីជួបជុំអ្នកកាសែតមួយនៅទីក្រុងញីវយក  លោកអតីតរដ្ឋមន្ត្រីការពារប្រទេសរបស់អាមេរិក ម៉ាទីស បាននិយាយទៀតថា “នេះមិនមែនជាកិច្ចការផ្ទៃក្នុងទេ” ។

ការលើកឡើងបែបនេះ  បានធ្វើឲ្យប្រទេសចិនមិនសប្បាយចិត្ត  ដែលកន្លងមករដ្ឋាភិបាលរបស់ប្រទេសចិន តែងតែថ្កោលទោសចំពោះការធ្វើបាតុកម្មនេះ  និងបានចោទសហរដ្ឋអាមេរិក  និងប្រទេសអង់គ្លេស ថាជាប្រទេសដែលបានបង្កឲ្យមានភាពចលាចល នៅក្នុងទីក្រុងហុងកុង ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (១០.០៩.១៩)