ប្រទេសអ៊ីរ៉ង់រិះគន់មហាអំណាចអ៊ឺរ៉ុបដែលធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរបរាជ័យ

អ៊ីរ៉ង់៖ មន្ត្រីដឹកនំាស្ថាប័នកម្មវិធីអាតូមិក របស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានរិះគន់មហាអំណាចនៅអ៊ឺរ៉ុប  ដោយនិយាយថា ការដែលមហាអំណាចទំាងនោះ មិនបានធ្វើតាមការសន្យារបស់ខ្លួន គឺបានត្រឹមតែឲ្យប្រទេសអៀរ៉ង់ គ្មានជម្រើសអ្វីផ្សេង ក្រៅពីបន្ថយការប្តូរផ្តាច់របស់ខ្លួន ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ  នោះទេ ។

មន្ត្រីដឹកនំាស្ថាប័នកម្មវិធីអាតូមិក របស់ប្រទេសអ៊ីរ៉ង់បាននិយាយថា សហភាពអ៊ឺរ៉ុប គួរតែ ដើរតួនាទីជំនួសអាមេរិក  តែគួរឲ្យសោកស្តាយ  មហាអំណាចនៅអ៊ឺរ៉ុបបែរជាមិនបានធ្វើតាមអ្វី ​ដែលខ្លួនបានសន្យា ជាមួយប្រទេសអ៊ីរ៉ង់ ។

ប្រទេសអង់គ្លេស   បារំាង និងអាល្លឺម៉ង់  បានព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរ  ដែលត្រូវបរាជ័យកាលពីឆ្នំា ២០១៨  នៅពេលដែលប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ  និងចាប់ផ្តើមដាក់ទណ្ឌកម្មសាជាថ្មីប្រឆំាងប្រទេសអ៊ីរ៉ង់។

​អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (០៩.០៩.១៩)