ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាជាមួយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅភ្នំពេញ ដើម្បីជម្រាបជូនពីការងារមួយចំនួន ពាក់ព័ន្ធនឹងសារព័ត៌មាន និងទទួលបទពិសោធន៍ផ្នែកសារព័ត៌មានពីឯកឧត្តមរដ្ឋមន្រ្តី ។

រូបថត៖ ខឹម សុវណ្ណារ៉ា