មនុស្សស្លាប់ ២០នាក់នៅ បាហាម៉ា (Bahamas) ដោយសារខ្យល់ព្យុះ Dorian

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ — ព្យុះ Dorian បានវាយប្រហារភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ដោយមានខ្យល់បក់ខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំង បន្ទាប់ពីបានបោកបក់នៅភាគខាងជើងនៃ Bahamas បណ្តាលឱ្យ​មនុស្សស្លាប់២០នាក់ ខណៈដែលមនុស្សជាង ៥.០០០នាក់ ត្រូវបានគេភ័យខ្លាចពីការ​បាត់ខ្លួន។ តាមពិតទៅ វាលើសពីតួលេខនៃបញ្ជីមនុស្សដែលបច្ចុប្បន្នគ្មាន​ដាន​ ដែលត្រូវបាន​ចេញ​ផ្សាយដោយគេហទំព័រ DorianPeopleSearch.com ។

នៅទីក្រុងប្រវត្តិសាស្ត្រ Charleston រដ្ឋ South Carolina ខ្យល់បានបក់ដើមឈើ បង្គោលភ្លើង ចរាចរណ៍ និងអំពូលភ្លើង។ ផ្លូវវាលខ្សាច់ និងហាងបិទទ្វារភាគច្រើន។ រដ្ឋបានប្រកាសអាសន្ននៅរដ្ឋ North Carolina និង Georgia ។

នៅម៉ោង ១៤.០០ (២០.០០ នៅប្រទេសអ៊ីតាលី) មជ្ឈមណ្ឌលព្យុះជាតិដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ៃអាមី បាននិយាយថា ព្យុះ Dorian ត្រូវបានគាំទ្រដោយខ្យល់រហូតដល់ ១៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ខ្យល់ព្យុះនេះ មានទីតាំងស្ថិតនៅចម្ងាយ ៩៥ គីឡូម៉ែត្រពីឆ្នេរ Myrtle និងផ្លាស់ទីទៅភាគសានក្នុងល្បឿន ១៣គីឡូម៉ែត្រក្នុងមួយម៉ោង៕

(ប្រភព AIG: បកប្រែដោយលោក មាស សំអុល)