ប្រជាពលរដ្ឋជាង៤០គ្រួសារថ្លែងអំណរគុណ ឯកឧត្តម​ ​គួចចំរើន​ ដែល​បានដោះដូរទីលំនៅដ្ឋានថ្មីជូនពួកគាត់ស្របច្បាប់

វិទ្យុជាតិកម្ពុជា​ ៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​៖

ខេត្ត​ព្រះសីហនុ៖ ឯកឧត្តម​ គួចចំរើនអភិបាលនៃគណអភិបាលខេត្តព្រះសីហនុនិងលោកជំទាវអ៊ូធីតាពៅគួចចំរើននារសៀលថ្ងៃព្រហស្បតិ៍៧កើតខែភទ្របទឆ្នាំកុរឯកស័កព.ស.២៥៦៣ត្រូវនឹងថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ​២០១៩បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋទាំង៤៥គ្រួសារដែលបានស្ម័គ្រចិត្តដោះដូរទីលំនៅថ្មីទៅរស់នៅតំបន់រមណីយដ្ឋានក្បាលឆាយស្ថិតនៅក្នុងភូមិ១សង្កាត់លេខ១ក្រុងព្រះសីហនុ។

ឯកឧត្តម​គួចចំរើន​ បានមានប្រសាសន៍ឱ្យដឹងថាដោយមានការសម្របសម្រួលជាបន្តបន្ទាប់និងមានគោលនយោបាយសមស្របប្រជាពលរដ្ឋប្រមាណជាង៤០គ្រួសាររស់នៅតំបន់ស្ពានឆេះភូមិ៦សង្កាត់លេខ៤ក្រុងព្រះសីហនុបានស្ម័គ្រចិត្តចាកចេញទៅរស់នៅលើទីតាំងថ្មីក្នុងភូមិមួយសង្កាត់លេខ១ក្រុងព្រះសីហនុដោយមានការជួយរុះរើនិងដឹកជញ្ជូនពីក្រុមការងាររបស់រដ្ឋបាលខេត្តព្រះសីហនុ។
​ សូមបញ្ជាក់ថា​ ប្រជាពលជាង៤០គ្រួសារនេះបានរស់នៅលើចិញ្ជើមផ្លូវប្រឈមនឹងហនីភ័យខ្ពស់ជាង១០ឆ្នាំមកហើយនេះមានសេចក្តីត្រេកអរយ៉ាងខ្លាំងនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្តដែលបានផ្តល់កន្លែងដល់ពួកគាត់រស់នៅថ្មីមានសុវត្ថិភាពនិងអនាគតច្បាស់លាស់៕