រាជរដ្ឋាភិបាលប្តេជ្ញាខិតខំបញ្ចាប់បញ្ហាអេដស៍ឲ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុននេះ

វិទ្យុជាតិកម្ពុ៖ លោក  វ៉ែន សុវុទ្ឋី

ភ្នំពេញ:រាជរដ្ឋាភិបាលប្តេជ្ញាខិតខំបញ្ចាប់បញ្ហាអេដស៍ឲ្យអស់ត្រឹមឆ្នាំ២០២៥ខាងមុននេះ ដើម្បីធានា​បានសុខុមាល​ភាព​របស់ប្រជាពលរដ្ឋកម្ពុជា។

អាជ្ញាធរជាតិប្រយុទ្ធប្រឆំាងជម្ងឺអេដស៏បានដាក់ផែនការពង្រីកយុទ្ធនាការចុះការអប់រំប្រ ជាពលរនៅគ្រប់ក្រសួងស្ថាប័ន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែយល់ច្បាស់ពីវិធាន ការការពារខ្លួនគ្រប់រូបភាពកុំអោយធ្លាក់ខ្លួនឆ្លងជម្ងឺអេដស៏។
ថ្លែងក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ នៅក្រសួងព័ត៌មានកាលពីថ្ងៃទី៥ ខែកញ្ញា លោកជំទាវ ស៊ឹម ខេន ខាំ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៏បានអៈអាងថា វិធានការអប់រំពីសុវត្ថិភាព​នៃជម្ងឺអេដស៏នេះ នឹងជួយឲ្យរាជរដ្ឋាភិបាល ឈានទៅសម្រចគោលដៅការរីក​រាលដាលនៃ​ជម្ងឺមេរោគអេដស៏ថ្មីនៅកម្ពុជា ដែលស្របតាមគោលនយោបាយបញ្ចាប់បញ្ហាអេដស៍ត្រឹមឆ្នាំ២០២៥ខាងមុននេះ។

លោកជំទាវបានជំរុញប្រព័ន្ធផ្សព្វផ្សាយនានាជួយបង្កើតកម្មវិធីអប់រំថ្មីៗស្តីពីបញ្ហាអេដស៏
ការអប់រំអំពីការ​ចម្លង និងការទប់ស្កាត់នូវមេរោគអេដស៍ ដើម្បីអោយមហាជនពិសេសយុវជន បានជ្រួតជ្រាបកាន់តែច្បាស់អំពីបញ្ហាអេដស៏។
សំឡេង៖ «អំពាវនាវដល់គណៈកម្មការប្រយុទ្ឋប្រឆាំងជំងឺអេដស៍ក្រសួងព័ត៌មានបន្តចូលរួមជាពិសេសអ្នកសារព័ត៌មានប្រើប្រាស់ឲ្យអស់ពីសក្កានុពលរបស់ខ្លួនដើម្បីផ្សព្វផ្សាយប្រព័ន្ធព័ត៌មានដែលមានសារៈសំខាន់និងវិជ្ជាជីវៈក្នុងការធ្វើយ៉ាងដូចម្តេចផ្សព្វផ្សាយអប់រំទៅដល់អំពីបញ្ហាអេដស៏ឲ្យបានទូលំទូលាយឲ្យអស់ពីលទ្ឋភាពនិងជំនាញរបស់ខ្លួនព្រោះថាមានតែការចូលរួមគ្នាជាធ្លុងមួយទេដែលអាចនាំប្រទេសកម្ពុជាយើងឲ្យចាកផុតពីការគំរាមគំហែងពីជំងឺអេដស៏បានលឿននៅឆ្នាំ២០២៥ខាងមុខនេះ»។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសន្យានឹងជួយណែនាំ ដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់​ទាំងពិធីករពិធី​ការនី សិល្បករ សិល្បការិនី នៅតាមសា្ថនីយវិទ្យុ ទូរទស្សន៍ ឲ្យជួយបញ្ជ្រៀបសារអប់រំអំពីបញ្ហា​អេដស៏ទៅកាន់ទស្សនិកជន​ទាំងអស់ឲ្យបានដឹង ដើម្បីបំផុសស្មារតី និងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋ ជាពិសេសស្រទាប់យុវវ័យឲ្យកាន់តែមានការយល់ដឹងច្បាស់អំពីបញ្ហាអេដស៏។

សូមបញ្ជាក់ថា បច្ចុប្បនេះក្រសួងព័ត៌មានបានបង្កើតក្រុមការងារពាក់ព័ន្ធនឹងបញ្ហាអេដស៏ នេះប្រចាំក្រសួង ដើម្បីខិតខំប្រឹង​ប្រែងនៅក្នុង​ការរួមចំណែកទប់ស្កាត់ការរីករាលមេរោគអេដស៏ ហើយធានាឲ្យក្រុមគ្រួសារឲ្យជៀសឆ្ងាយ​ពីការឆ្លងមេរោគ​អេដស៍ ដែលនាំឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ខាងបង់ទ្រព្យសម្បត្តិ និងសុភមង្គលគ្រួសារ៕