អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលធ្វើសន្និសីទសារព័ត៌មានស្តីពី « កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ »

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ —

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល អញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី « កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ » ដែលធ្វើ ឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។

រូបថត៖ ឡាញ់ វិសាល