ប្រជាពលរដ្ឋ ៤៥គ្រួសារ រស់នៅលើចិញ្ចើមផ្លូវតំបន់ស្ពានឆេះ ខេត្ត​ព្រះសីហនុ​ បានស្ម័គ្រចិត្ត រុះរើលំនៅឋាន ក្រោយពីរដ្ឋបាលខេត្តផ្ដល់ដីសម្បទានសង្គមកិច្ច

វិទ្យុជាតិកម្ពុជា​៖

ខេត្តព្រះសីហនុ​ ៖​ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ដែលរស់នៅតាមចិញ្ចើមផ្លូវ ចំណុចស្ពានឆេះជាច្រើនឆ្នាំកន្លងមកនេះ មានទីតាំងស្ថិត នៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ បានស្ម័គ្រចិត្តរុះរើលំនៅឋានរបស់ខ្លួន ដើម្បីទៅរស់នៅលើដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការបែងចែកជូនពួកគាត់ចំនួន ៤៥គ្រួសារ ស្មើនឹង ៤៥ឡូតិ៍ នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ក្រោយពីរាជរដ្ឋាភិបាលបានផ្ដល់ដីសម្ប ទានសង្គមកិច្ចជូនពួកគាត់ ក្នុងមួយគ្រួ សារទទួលបានដីមួយឡូតិ៍ ដែលមានទំហំ ៥ គុណ ២០ម៉ែត្រ សម្រាប់សាងសង់លំ នៅឋានថ្មី រស់នៅប្រចាំថ្ងៃស្របច្បាប់ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានបញ្ជាក់ថា ក្រោយពីយល់ ព្រមដោយស្ម័គ្រចិត្តពីបងប្អូនប្រជាពល រដ្ឋទាំង ៤៥គ្រួសារ ដោយទទួលយកនូវគោលនយោបាយដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ។ អាជ្ញាធរខេត្ត ក្រុង កម្លាំងសមត្ថកិច្ច និងប្រជាការពារបានជួយរុះរើលំនៅឋានរបស់ពួកគាត់ និងជួយសម្រួលការដឹកជញ្ជូនចេញពីទីតាំងចាស់ ឆ្ពោះទៅទីតាំងថ្មី រួមជាមួយការផ្ដល់ស័ង្កសី តង់ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនទៀត ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា តាមរយៈគោលនយោបាយផ្ដល់ដីសម្ប ទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ជូនបង ប្អូនប្រជា ពលរដ្ឋនាពេលនេះ ធ្វើឱ្យពួក គាត់សប្បាយចិត្តទទួលយកដោយស្មគ័ចិត្ត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិ បាល ក្នុងការលើកកម្ពស់សោភណភាព បរិស្ថាន និងរបៀបរៀបរយនៅក្នុងក្រុងព្រះសីហនុ ។ ដោយសារតែកន្លងមកពួក គាត់រស់នៅលើចិញ្ចើមផ្លូវដោយខុសច្បាប់ ប្រឈមបញ្ហាជាច្រើន មានដូចជា គ្រោះ ថ្នាក់ចរាចរណ៍ និងការភ័យក្លាចបណ្តេញចេញជាដើម ៕