ឯកឧត្តម ហ៊ុន ណេង និងគណៈប្រតិភូគណៈកម្មការទី៤ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ — ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងគណៈប្រតិភូបានអញ្ជើ ញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ នៅក្នុងការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ នាពេលនោះគឺ ក្នុងគោលបំណងឈ្វេងយល់ពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងការរស់នៅរបស់ ប្រជាពលរដ្ឋក្នុងខេត្ត កិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្ត គោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ព្រមទាំងដំណើរការរបត់ការងារថ្មីតាមគម្រោងការងារនគរ បាល និងសហគមន៍ ការងារវិមជ្ឈការ វិសហមជ្ឈការ ការផ្ដល់សេវាសាធារណៈជូនប្រជា ពលរដ្ឋ និងការគាំពារសង្គម តាមរយៈដំណើរការអនុវត្តកម្មវិធីសង្គហទានសង្គម ចំពោះស្ត្រី មានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ការងារអន្តោប្រវេសន៍ ការងារទំនាក់ ទំនង និងគ្រប់គ្រងអង្គការសង្គមស៊ីវិល ការងារគ្រប់ គ្រងពន្ធនាគារ។

ជាមួយនឹងដំណើរការវាយតម្លៃលើទណ្ឌិតក្នុងការបន្ធូរបន្ថយទោស និងលើកលែង ទោស ស្ថានភាពរស់នៅ និងកិច្ចការពារព្រំដែនរបស់កងកម្លាំងវរការពារព្រំដែន នៃកងកម្លាំង នគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ រួមទាំងកិច្ចសហការជា មួយកម្លាំង សមត្ថកិច្ចនៃប្រទេសជិតខាង តាមរយៈការផ្ដល់សញ្ញាជាមុនឱ្យទាន់ពេលវេលា និងប្រព័ន្ធ ចែករម្លែកព័ត៌មាន ស្ដីពីការផ្ទុះរោគរាតត្បាតនៃជំងឺឆ្លង ការបំពុល បរិស្ថានឆ្លងកាត់ព្រំដែន និងការជួញដូរគ្រឿងញៀន បញ្ហាប្រឈម និងការស្រាយ សំណូមពររបស់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចពិភាក្សានាឱកាសនោះឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ ដែល បានធ្វើការអភិវឌ្ឍលើគ្រប់វិស័យ ក៏ដូចជាការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋបាន យ៉ាងល្អ ដោយអនុវត្តន៍តាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានណែនាំឱ្យ មន្ត្រីរាជការទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋទ្វេដង ឱ្យស័ក្តិសមនូវអ្វីដែលបងប្អូន ប្រជាពលរដ្ឋផ្តល់សេចក្តីទុកចិត្ត។

ឯកឧត្តមបន្តថា ត្រូវគិតថាខ្លួនត្រូវធ្វើអ្វីបន្តទៀតសម្រាប់អាណត្តិនេះ និងត្រូវអនុវត្តន៍ តាមផែនការ៤ចំណុច គឺធ្វើឱ្យមានស្ថិរភាពនយោបាយ ធ្វើឱ្យកម្រិតជីវភាពប្រជាពលរដ្ឋ ធូរធារតាមរយៈវិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋទៅតាមសំណើសំណូមពរ បញ្ហាប្រឈមប្រចាំថ្ងៃ និងបញ្រ្ជាបការងារយល់ ដឹងពីស្ថានភាពទូទៅរបស់សង្គម និងការមកទទួលសេវាផ្សេងៗ និងជាសំខាន់ត្រូវមានការ ប្រុងប្រយ័ត្នលើការងារ ធ្វើអត្តសញ្ញាណប័ណ្ណ ឬលិខិតឯកសារផ្សេងៗ ការងារគ្រោះថ្នាក់ ចរាចរណ៍ បញ្ហាគ្រឿងញៀន និងគោលនយោបាយភូមិ ឃុំមានសុត្ថិភាពទាំង៩ចំណុច។
ឯកឧត្ដមបានឱ្យដឹងផងដែរថា គណៈកម្មការទី៤ នៃរដ្ឋសភា នឹងត្រូវទទួលធ្វើ ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៤ គណៈកម្មការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាកម្ពុជា ឡាវ វៀតណាម នឹងប្រារព្ធធ្វើពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «តួនា ទីភារកិច្ចក្នុងការពិនិត្យតាមដានរបស់ គណៈកម្មការ គណៈកម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាប្រទេសទាំងបី ក្នុងការ កសាងសហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព»៕

ដោយ ជួន សុជាតិ