ឯកឧត្តម​ ឃួងស្រេង​ សំណេះសំណាល ជាមួយកម្មករជាងមួយពាន់នាក់នៅខណ្ឌមានជ័យ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ណារិទ្ធ​៖

រាជធានីភ្នំពេញ៖​ ឯកឧត្តម​ ឃួងស្រេងសមាជិកសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាអនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណបក្សណាសហជីពរាជធានីភ្នំពេញនាព្រឹកថ្ងៃអាទិត្យទី១៤ខែកក្កដាឆ្នាំ២០១៩នេះបានចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួនជាង១០០០នាក់នៅក្នុងវិមានសុភមង្គលសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ ឃួងស្រេង​ បានមានប្រសាសន៍រំលឹកពីរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃរបស់ប៉ុលពតនិងបានលើកឡើងពីគុណបំណាច់របស់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍នេះនឹងធ្វើអោយប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេសជាមួយនិងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យដើម្បីឱ្យបងប្អូនកម្មករកម្មការិនីបានយល់ដឹង។

លោកពេជ្រកែវមុនីប្រធានគណៈកម្មាធិការគណបក្សខណ្ឌមានជ័យបានអោយដឹងថានៅខណ្ឌមានជ័យមានរោងចក្រចំនួន៣០រោងចក្រ។


​ ក្រោយពីបញ្ចប់ពិធីសំណេះសំណាលនោះ​ឯកឧត្ដម​ ឃួងស្រេងក៏បានឧបត្ថម្ភជាថវិកាមួយចំនួនដល់កម្មករកម្មការិនីដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាង១ពាន់​ ដោយក្នុងម្នាក់ៗទទួលបានថវិការ២ម៉ឺនរៀល៕