ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ASEAN)

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅប្រទេសថៃចាប់ពីថ្ងៃទី ១០ ដល់១២ខែកក្កដា ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើន​កិច្ចសហប្រតិ​បត្តិការ​​យោធារវាងបណ្តាប្រទេសអាស៊ាន។

អ្នកនាំពាក្យក្រសួងការពារប្រទេស ឧត្តមសេនីយ៍ គង់ឃីត ធានត្រាវណ្ណនិច (Kongcheep Tantravanich) បាននិយាយនៅថ្ងៃនោះថា ក្រសួងការពារជាតិនឹងដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការទទួលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM)នៅក្នុងខែ​កក្កដា ​​ឆ្នាំនេះ ដែលត្រូវបានគេមើលឃើញថា ជា      ឱកាសមួយដើម្បីកសាងនូវកិច្ចសហប្រតិ​បត្តិការ​​ផ្នែក​យោធារបស់ប្លុកអាស៊ាន។

រដ្ឋមន្ដ្រីការពារជាតិមកពីបណ្តាប្រទេសអាស៊ាន នៅឯកិច្ចប្រជុំនោះនឹងគាំទ្រផែនការ ដែលបានគ្រោងទុកសម្រាប់ការវាយតម្លៃលើគំនិតផ្តួចផ្តើមក្របខ័ណ្ឌអាស៊ាន ស្តីអំពីគោល​នយោបាយសន្តិសុខ និង    បរិស្ថានទំនើប។ តួនាទីរបស់អាស៊ាននៅក្នុងការគ្រប់គ្រងតំបន់​ព្រំដែន ដែលប្រទេសថៃនឹងស្នើសុំពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក​លើព្រំដែនដីគោក សមុទ្រ និង​ដែនអាកាស ដើម្បីត្រៀមខ្លួនសម្រាប់ទប់ទល់នឹងការគំរាមកំហែងជាអន្តរជាតិ​ណាមួយ ដោយការពង្រីកកិច្ចទំនាក់ទំនងតាមប្រព័ន្ធទូរគមនាគមន៍ដោយផ្ទាល់ រវាងបណ្តា​ប្រទេស​អាស៊ានបូក៦​ (ASEAN+6) រួមមានសហរដ្ឋអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង ចិន ឥណ្ឌា និងប្រទេសជប៉ុន ព្រមទាំងជំនួយផ្នែកយោធា។ ប្រទេសកម្ពុជា​នឹង​ត្រូវបានបង្ហាញពីការផ្លាស់ប្តូរនៃជំនួយផ្នែកវិជ្ជសាស្រ្ត និងកិច្ចសហប្រតិបត្តិការ។

បណ្តារដ្ឋមន្រ្តី នឹងព្រាងសេចក្តីប្រកាសមួយ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហា​នេសាទ​ដោយខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានច្បាប់កំណត់(IUU) ដោយ​ទទួលស្គាល់វិធីសាស្រ្តនានាដែលយោធាអាចជួយគ្រប់គ្រងបញ្ហានេះបាន ខណៈដែលសង្កត់​ធ្ងន់​ទៅលើការរីកចម្រើនរបស់សមាជិកអាស៊ាន ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង​អស់ ​តាមរយៈកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខប្រកបដោយចីរភាព សមាហរណកម្មដ៏រឹងមាំ និងការគាំទ្រ ចំពោះសកម្មភាពពាក់ព័ន្ធនឹងសសរស្តម្ភសំខាន់ៗចំនួនបីរបស់សហគមន៍ អាស៊ាន។

ឧត្តមសេនីយ៍ Kongcheep បានបន្ថែមថា កិច្ចប្រជុំ ADMM+6 នឹងមិនបង្កការរំខាន​ដល់សកម្មភាពធម្មតាទេ ហើយនឹងផ្តោតលើការបង្កើតនូវការទុកចិត្ត និងកិច្ចសហប្រតិបត្តិការ​បន្ថែមទៀតលើការកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ ខណៈដែលអំពើភេរវកម្ម និងភាព​ជ្រុល​និយម​នៅតែជាបញ្ហាប្រឈម ដែលសមាជិកអាស៊ានត្រូវតែមានផែនការឆ្លើយតប​នៅ​នឹងកន្លែង៕

(ប្រភព NNT: បកប្រែដោយលោក មាស សំអុល)