សេចក្តីប្រកាសរួមរដ្ឋមន្ត្រីការពារប្រទេសអាស៊ានស្តីពីសន្តិសុខ ដែលមាននិរន្តរភាពបានចុះហត្ថលេខានៅក្នុងក្រុងបាងកក

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីការពារប្រទេសអាស៊ានបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ស្តីពីសន្តិសុខដែលមាន និរន្តរភាពនៅក្រុងបាងកក កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជម្រុះកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេស អាស៊ានក្នុងការប្រឆាំងនឹងការគំរាមកំហែង ដែលមិនមែនជាប្រពៃណីនឹងឆ្លងកាត់ប្រទេស ។

ក្នុងសន្និសីទកាសែតកាលពីថ្ងៃព្រហស្បតិ៍នេះ ឧបនាយករដ្ឋមន្ត្រី នឹងជារដ្ឋមន្ត្រីការពារប្រទេសថៃ លោក ប្រាវីត វ៉ង់ ស៊ូវ៉ុន ( Prawit wongsawon ) បានប្រកាសថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារប្រទេសអាស៊ានលើកទី១៣ ( ADMM ) ដែលបានធ្វើចាប់ពីថ្ងៃសុក្រ បានធ្វើឱ្យមានការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ ។

លោក ប្រាវីត ដែលធ្វើជាប្រធានកិច្ចប្រជុំនេះបានបញ្ជាក់អះអាងថា ADMM បានអនុម័តនូវឯកសារជាគំនិតចំនួន៦ដែលនឹងឆ្លុះបញ្ចាំងឱ្យឃើញ នូវការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រកួតប្រជែងខាងសន្តិសុខយ៉ាងសំខាន់ នៅក្នុងតំបន់តួយ៉ាងដូចជាឯកសារជាគំនិតស្តីពីគោលការណ៍ណែនាំសម្រាប់ធ្វើការវាយតម្លៃការផ្តួចផ្តើមគំនិង ADMM ឯកសាជាគំនិតស្តីពីតួនាទីនៃគ្រឹះស្ថានការពារប្រទេសអាស៊ាន ក្នុងការគាំទ្រការគ្របគ្រងព្រំដែន, ឯកសារជាគំនិតស្តីពីការពង្រីកហេដ្ឋារចនាសម្ព័ន្ធទាក់ទងគ្នាដោយផ្ទាល់អាស៊ាននៅក្នុងដំណើរការ ADMM ចំពោះបណ្តាប្រទេសបូក, ពាក្យនៃការនិយាយយោងទៅរកអាស៊ានភ្នែករបស់យើង ( ASEAN Our Eye ) , ឯកសារជាគំនិត ស្តីពីគ្រឹះស្ថាន សន្និសីទឱសថយោធាអាស៊ាន និងគោលការណ៍ណែនាំសម្រាប់អន្តរកម្មសមុទ្រ ។

តាមសេចក្តីប្រកាសរួមដែលផ្សាយដោយភាគីថៃកាលពីថ្ងៃព្រហស្បតិ៍ឱ្យដឹងថា ជំរុញកិច្ចសហប្រតិ- បត្តិការសន្តិសុខ ដែលមាននិរន្តរភាពតាមរយៈការពង្រឹងសមត្ថភាព នឹងកិច្ចសហប្រតិបត្តិការក្នុងចំណោម រដ្ឋសមាជិកអាស៊ានក៏ដូចជា ជាមួយបណ្តាប្រទេសបូក ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងសន្តិសុខ ដែលមិនមែនជាទម្លាប់ ព្រមទាំងឆ្លងកាតប្រទេសនៅក្នុងតំបន់ ។
ក្រៅពីនេះADMMបានគាំទ្រគ្រឹះស្ថានភាវូបនីយកម្មមជ្ឈមណ្ឌលឱសថយោធាអាស៊ានថា ជាអង្គ ការអាស៊ានផ្លូវការមួយនឹងជាអង្គការ ដែលមានការទទួលស្គាល់ច្បាស់លាស់មួយ នៅឯកម្រិតអន្តរជាតិ ។

កិច្ចប្រជុំនេះក៏បានបញ្ជាក់អះអាងផងដែរ ការសន្យារបស់ភាគីទាំងអស់ ដើម្បីធ្វើការជាមួយគ្នានៅ ក្នុងរបៀបប្រកបដោយការស្ថាបនា និងដោយសន្តិភាពមួយសម្រាប់សមុទ្រចិនខាងត្បូងឱ្យក្លាយទៅជា សមុទ្រមួយមានសន្តិភាព,ស្ថារភាព និងវិបុលភាពតាមរយៈការអនុវត្តឱ្យបានពេញលេញនឹងមានប្រសិទ្ធ ភាពសេចក្តីប្រកាសឆ្នាំ ២០០២ ស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅក្នុងសមុទ្រចិនខាងត្បូង ព្រមទាំងបញ្ចប់ឱ្យបានឆាប់ច្បាស់ទូន្មាន ដែលមានប្រសិទ្ធភាពមួយនៅក្នុងសមុទ្រចិនខាងត្បូងតាមពេលកំណត់ ដែលបានព្រមព្រៀងគ្នាទៅវិញទៅមក ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន)