អគ្គលេខាធិការអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារតាមអាកាសនៅក្នុងប្រទេសស៊ីរី

បរទេស៖ មន្រ្តីនាំពាក្យរបស់លោកអគ្គលេខាអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា  អគ្គលេខាអង្គការសហប្រជាជាតិ លោកអង់តូនីញូ ហ្គុយទែររ៉េស បានថ្កោលទោសយ៉ាងខ្លំាងចំពោះការវាយប្រហារតាមអាកាស នៅភាគពាយ័ព្យប្រទេសស៊ីរី  ដែលធ្វើឲ្យពលរដ្ឋស៊ីរីត្រូវស្លាប់ និងរបួសជាច្រើននាក់ ។  មន្រ្តីនាំពាក្យនោះ បាននិយាយថា  ការវាយប្រហារតាមអាកាស ក៏បានធ្វើឲ្យប៉ះពាល់ដល់មន្ទីរពេទ្យ  និងបុគ្គលិកពេទ្យ ដែលកំពុងបំរើការងារផងដែរ ។

តាមរបាយការណ៍របស់កាសែតបរទេស បានឲ្យដឹងថា  កាលពីថ្ងៃពុធ  ទីតំាងបំរើសេវាសុខាភិបាលមួយចំនួននៅភាគពាយ័ព្យប្រទេសស៊ីរី  ក្នុងនោះមានមន្ទីរពេទ្យដ៏ធំជាងគេ ក្នុងតំបន់នោះ ត្រូវរងការវាយប្រហារពីលើអាកាសយ៉ាងខ្លំាងក្លា ។

លោកអគ្គលេខាអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការគោរពតាមអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីខែ កញ្ញា ឆ្នំា ២០១៨ ស្តីពីសុវត្ថភាពក្នុងតំបន់ អ៊ីដលីប របស់ប្រទេសស៊ីរី​ ។​

អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីហួ  (១២.០៧.១៩)