គណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំាពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៥

AKP ភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ -របៀបវារៈចំនួន៥ ត្រូវបានគណៈរដ្ឋមន្ត្រីលើកយកមកពិភាក្សា និងអនុម័ត ក្នុងសម័យ​ប្រ​ជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥​៦​៣​ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់​  ស​ម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈទាំងនោះរួមមាន ១- សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិ ស្ដីពីបរិយាប័ន្នហិរញ្ញវត្ថុ​ឆ្នាំ​២០១៩-២០២៥។ ២- សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។ ៣- សេចក្ដីព្រាង​ច្បា​ប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ៤- គម្រោងវិនិយោគ​សាងសង់ស្ថានីយ​ផលិត​​អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យបន្ថែម ៤គម្រោងអានុភាពសរុប ១៤០មេហ្គាវ៉ាត់។ ៥- ប​ញ្ហា​ផ្សេងៗ៕

ដោយ ជឹម ណារី