សហរដ្ឋអាមេរិកគ្រោងឲ្យមានកងនាវាចរណ៍អមការពារបន្ទាប់ពីមានការគម្រាមពីប្រទេសអ៊ីរ៉ង់

អាមេរិក៖ តាមការរាយការណ៍របស់ទូរទស្សន៍បទេសបានឲ្យដឹងថា មន្រ្តីក្រសួងការពារប្រទេសរបស់អាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា  មន្រ្តីក្រសួងការពារប្រទេសកំពុងពិភាក្សាគ្នាពីការប្រើកងនាវា ឲ្យអមការពារនាវាទំាងឡើាយដែលបើកបរក្នុងឈូងសមុទ្រពែករ៍  ​មួយថ្ងៃបន្ទាប់ពីទូកប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានគម្រាមនាវាដឹកប្រេងមួយគ្រៀងរបស់ប្រទេសអង់គ្លេស ។

នាយអគ្គសេនាធិការកងទ័ពអាមេរិកបាននិយាយថា  ក្រុងវ៉ាស៊ិនតោនមានបំណងបង្កើតជាក្រុមចំរុះមួយ  ដើម្បីបើកកិច្ចប្រតិបត្តិការអមការពារ នាវាជំនួញទំាងអស់  ដែលបើកបរនៅក្នុងឈូងសមុទ្រពែករ៍ ។

ស្ថានការណ៍នៅក្នុងឈូងសមុទ្រពែករ៍ កាន់តែឡើងកម្តៅ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ    ក្នុងពេលដែលសេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់ បានធ្លាក់ចុះយ៉ាងខ្លំាង  បន្ទាប់ពីប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានដាក់ទណ្ឌកម្មជាថ្មី លើប្រទេសអ៊ីរ៉ង់  ។​

អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (១២.០៧.១៩)