ក្រសួងទេសចរណ៍ពង្រឹងសេវាកម្មទេសចរណ៍សហគមន៍អេកូទេសចរណ៍នៅខេត្តស្ទឹងត្រែង

វិទ្យុជាតិកម្ពុជា៖ដោយលោក អ៊ាន គឹមគឹមហឿន ខេត្តស្ទឹងត្រែង

ភ្នំពេញ៖ ក្រសូងទេសចរណ៍បណ្តុះបណ្តាលមគ្គុទេសទរសចរណ៍ ចំនួន៤៣នាក់ មកពីសហគមន៍ចំនួន០៦នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនចំណេះដឹងក្នុងវិស័យទេសចរណ៍ ធានាការផ្តល់សេវាកម្មជូនភ្ញៀវក្នុងពេលធ្វើដំណើរកំសាន្តទាំងថ្មើជើង និងតាមទូក ឱ្យប្រកបដោយសុវត្ថិភាព។
ក្នុងវគ្គបណ្តុះបណ្តាលមគ្គុទេសទេសចរណ៍នៅស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង លោកកែន សុភី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍បានបញ្ជាក់ថា៖សហគមន៍និមួយៗត្រូវមានមគ្គុទេសទេសចរណ៍ប្រកបដោយចំណេះដឹង ស្គាល់ពីប្រវត្តិសាស្ត្រ ជីវប្រវត្តិ និងភូមិសាស្ត្រសហគមន៍របស់ខ្លួន ឱ្យបានច្បាស់លាស់ ងាយស្រួលក្នុងការផ្កល់សេវាកម្មជូនភ្ញៀវទេសចរមកលេង។លោកថា៖កន្លងមកនៅប្រទេសកម្ពុជាយើងមានមគ្គុទេសទេសចរណ៍ខ្លះចេះតែនិយាយបកស្រាយរឿងផ្តេសផ្តាសពេលខ្លះនាំភ្ញៀវធ្វើដំណើរវង្វេង បង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍ ដូចនេះនៅខេត្តស្ទឹងត្រែង សមាជិកសហគមន៍និមួយៗត្រូវតែលើកកំពស់ការប្រុងប្រយ័ត្នគ្រប់យ៉ាង។
លោកលី មីណា អភិបាលស្រុកបុរីអូរស្វាយបានពន្យល់បន្ថែមថា៖ចំណុចនេះគ្រប់សហគមន៍អេកូទេសចរណ៍មិនត្រូវធ្វេសប្រហែសឡើយ ព្រោះពេលភ្ញៀវមកលេងទោះបីសហគមន៍អរកូទេសចរណ៍ស្អាតឬមិនស្អាត តែភ្ញៀវត្រូវការផ្នែកសុវត្ថិភាពសន្តិសុខជាចំបង។ លោកថា៖ អាជ្ញាធរគាំទ្រដល់គោលការណ៍ដែលក្រសួងទេសចរណ៍បានលើកឡើងនេះហើយគ្រប់សហគមន៍ទាំងអស់ត្រូវបង្កើនការអនុវត្តកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាព។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ថា៖កន្លងមកមន្ទីរទេសចរណ៍ក៍ធ្លាប់បានណែនាំរួចមកហើយ ដូចជាមធ្យោបាយដឹកជញ្ញូនភ្ញៀវជាដើមព្រោះនៅខេត្តស្ទឹងត្រែងភាគច្រើនសហគមន៍អេកូទេសចរណ៍មានបំរើសេវាកម្មទូក។លោកបន្តថា៖ មន្ទីរទេសចរណ៍ខេត្តតម្រូវឱ្យមានចលនាប្រឡងប្រណាំងសហកមន៍អេកូទេសចរណ៍គំរួតាមរយៈការបង្កើតឱ្យមានសួនទេសចរណ៍សហគមន៍ ប្រកបដោយភាពបៃតងនិងមានស្តង់ដា។
លោកយេន ម៉ី ប្រធានសហគមន៍ បុរីអូស្វាយបានសាទរជាមួយការគិតគូរអភិវឌ្ឍន៍ផ្នែកវិស័យទេសចរណ៍សម្រាប់សហគមន៍ ហើយប្រជាសហគមន៍និង បង្កើនការរៀបចំតុបតែងរមណីយដ្ឋាននិងសេវាកម្មដឹកជញ្ជូនបន្ថែមទៀត ព្រោះវាមានផលប្រយោជន៍ទាំងសងខាង ធ្វើឱ្យមូលដ្ឋានមានការរីកចម្រើន ភ្ញៀវទេសចរ មកលេងពេញចិត្ត ហើយចង់មកទៀត។
សូមបញ្ជាក់ថា៖សហគម៍អេកូទេសចរណ៏ទាំង៦នេះ មានសហគមន៍ចំនួន៤ ដូចជាសហគមន៍ ព្រះរំកិល- កោះព្រះ -កោះហាន និងបុរីអូស្វាយ បានបំរើសេវាកម្មទូកដឹកភ្ញៀវ មើលទេសភាពតាមដងទន្លេមេគង្គ -ទស្សនាតំបន់រាមសារ – តំបន់សំបុកត្រីពង-សត្វស្លាប់ -ត្រីផ្សោត ជាដើម៕