ចិនបដិសេធពាក្យចចាមអារ៉ាមពីផែនការការពារនាវានៅច្រកសមុទ្រម៉ាឡាកា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១ — អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃអង្គារនេះ បានបដិសេធពាក្យចចាមអារ៉ាមអំពីផែនការរបស់ប្រទេសចិន ដើម្បីបញ្ជូននាវាចម្បាំងទៅកាន់ច្រកសមុទ្រម៉ាឡាកា សម្រាប់ការពារនាវាដោយផ្ទាល់ខ្លួន របស់ខ្លួននោះ ។

តាមសេចក្តីប្រកាសមួយពីក្រសួងដឹកជញ្ជូនឱ្យដឹងថា កម្រិតសន្តិសុខសម្រាប់នាវាចិន ដែលធ្វើនាវា ចរកាត់តាមច្រកសមុទ្រម៉ាឡាកាត្រូវបានគេបង្កើតទៅដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន គឺកម្រិតបី ( Lerl three ) ពាក្យចចាមអារ៉ាមនោះបាននិយាយថា ចិននឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់នោះ សម្រាប់ការពារនាវាចិន ដូចដែលបានប្រកាសដោយសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយខ្លះ ។

អ្នកនាំពាក្យលោក ផេង សួង ( Geng Shuang ) បាននិយាយថា សេចក្តីប្រកាសដែលបាននិយាយ រួចមកហើយនេះ ត្រូវបានគេផ្សាយស្របទៅតាមសន្ធិសញ្ញាអន្តរជាតិនានា ដែលមានជាប់ទាក់ទង ព្រមទាំងបទបញ្ជាក្នុងស្រុករបស់ចិនធ្វើជាវិធានាការមួយសម្រាប់ការឆ្លើយតបទៅនឹងគ្រោះថ្នាក់ ដែលអាចមានដើម្បីធានាដល់សន្តិសុខការធ្វើនាវានៃនាវាដែលមានជាប់ទាក់ទង ។

លោក ជេង បានបដិសេធពាក្យចចាមអារ៉ាមនោះថា ជាពាក្យចចាមអារ៉ាមដែលគ្មានមូលដ្ឋាននៅឯសន្និសីទសារព័ត៌មានមួយ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )