សហរដ្ឋអាមេរិកនិយាយថាលោក ត្រាំ និងលោក គីម ជួបគ្នា  គឺមិនមែន​ជាកិច្ចប្រជុំកំពូលនៅក្នុងតំបន់គ្មានកងទ័ព (D M Z)ទេ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ — ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារថា ការជួបគ្នាចុងក្រោយបំផុតរវាង ​លោក​ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ (Donald Trump) និងមេដឹកនាំកូរ៉េខាងជើង​លោក គីម ជុង-អ៊ុន នៅឯព្រំដែនអន្តរកូរ៉េ គឺជាកិច្ចប្រជុំមួយមិនមែនជាកិច្ចប្រជុំកំពូល ឬជា​កិច្ចចរចានោះទេ។

កិច្ចប្រជុំដែលឥតបានគ្រោងទុកនៅតំបន់គ្មានយោធាកាលពីថ្ងៃទី៣០ ខែមិថុនា បាន​លើក​ឡើងនូវសំណួរថាតើ វាជាកិច្ចប្រជុំកំពូលស្រដៀងគ្នា​ នឹងការជួបប្រជុំគ្នា​កាលពីមុននៅ​ប្រទេសសិង្ហបុរី​កាលពីខែ មិថុនាឆ្នាំ ២០១៨ និងនៅប្រទេសវៀតណាមកាលពីខែកុម្ភៈ ឆ្នាំនេះ​ដែរនោះ​ឬយ៉ាងណា។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Morgan Ortagus បាននិយាយនៅក្នុងសន្និ​សីទសារព័ត៌មានមួយថា វាមិនមែនជាជំនួបកំពូលទេ ហើយវាក៏មិនមែនជាការចរចានោះទេ​ដែរ វាគឺជាកិច្ចប្រជុំរបស់មេដឹកនាំពីររូបតែប៉ុណ្ណោះ ។

កិច្ចប្រជុំនេះបានធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីបន្តការចរចាស្តីពីការរារាំងកម្មវិធីអាវុធ​នុយ​ក្លេអ៊ែររបស់កូរ៉េខាងជើងបន្ទាប់ពីការបរាជ័យនៃកិច្ចពិភាក្សានៅឯកិច្ចប្រជុំកំពូលលើកទី២​នៅទីក្រុងហាណូយកន្លងមក។

សហរដ្ឋអាមេរិកបាននិយាយថា កិច្ចប្រជុំកំពូលលើកទីបី អាចនឹងកើតឡើងទៅបានប្រសិនបើមានវឌ្ឍនភាពនៅក្នុងកិច្ចចរចាកម្រិតការងារ ដែលត្រូវបានគេរំពឹងទុកនៅពាក់​កណ្តាល​​ខែកក្កដានេះ៕

(ប្រភព Yonhap: បកប្រែដោយលោក មាស សំអុល)