ទួរគីត្រៀមទទួលប្រព័ន្ធមីស៊ីលពីរុស្ស៊ី

ទួរគី៖ ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសអេស ​៤០០ របស់រុស្ស៊ីទៅកាន់ប្រទេសទួរគីត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃណាមួយក្នុងពេលឆាប់ៗនេះ ។  ការទទួលយកប្រព័ន្ធមីស៊ីល​នេះ   បង្កឲ្យមាន​ការព្រួយបារម្ភដល់មន្រ្តីអាមេរិកជាច្រើននាក់។

ថ្វីបើមានសម្ពាធពីអាមេរិកក៏ដោយក៏ប្រទេសទួកគីបានបដិសេធមិនចុះចាញ់ឡើយ។

ប្រធានាធិបតីទួរគីលោកអ៊ែរដូហ្កាន ​រហូតមកទល់នឹងពេលនេះនៅតែមិនបង្ហើបពីព័ត៌មានថានៅពេលណាដែលប្រទេសទួរគីនឹងទទួលយកឬក៏កន្លែងណាដែលនឹងដាក់ពង្រាយប្រព័ន្ធការពារម៉ីស៊ីលនោះទេ ។

អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១០.០៧.១៩)