សហរដ្ឋអាមេរិកបន្តរៀបចំកងកំលាំងចម្រុះដើម្បីរារាំងការគំរាមរបស់អ៊ីរ៉ង់

បើយោងតាមប្រធាននៃអគ្គសេនាធិការចម្រុះអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិកនឹងបន្តឆ្ពោះទៅមុខជាមួយការបង្កើតកងកំលាំងចម្រុះដើម្បីតាមដាននិងរារាំងការគំរាមកំហែងរបស់អ៊ីរ៉ង់លើការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងតំបន់ឈូងសមុទ្រពែក្សនិងផ្លូវទឹករវាងឧបទ្វីបអារ៉ាប់និងទ្វីបអាហ្វ្រិក ។

មេបញ្ជាការកងទ័ពបាននិយាយថាមន្ទីរបញ្ចកោណបានបង្កើតផែនការជាក់លាក់មួយហើយ លោកជឿជាក់ថាវានឹងច្បាស់លាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ នេះ គេនឹងបានដឹងថា  តើមានប្រទេសណាខ្លះ  ដែលនឹងមានឆន្ទៈចូលរួមក្នុងកិច្ចប្រឹងប្រែងនេះ។

អត្ថបទ ឆាយ វីកាល

ប្រភព អេភី (១០.០៧.១៩)