អភិបាលខេត្តកំពង់ចាម ដាក់វិធានការជួយសង្គ្រោះ ដំណាំស្រូវ ប្រជាកសិករ នៅស្រុកជេីងព្រៃ

វិទ្យុជាតិកម្ពុជា៖ ដោយលោក ហ៊ាង ចាន់ថា ខេត្តកំពង់ចាម :

កំពង់ចាម៖ បន្ទាប់ពីបាន ចុះពិនិត្យស្ថានភាពបង្កបង្កើនផល របស់ បងប្អូនប្រជាពលរដ្ធ នៅឃុំសំពងជ័យ ស្រុកជើងព្រៃ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់វិធានការជួយសង្រ្គោះ ស្រូវ
ដែលកំពុង ខ្វះខាត ទឹក តាមរយៈ
ក្រុមការងាររបស់មន្ទីរធនធានទឹក ខេត្ត ធ្វេី ការ ស្តាប្រឡាយមេ ប្រវែង៧៥០ម៉ែត្រ និងកែរសម្រួលសម្រុតលូ០១កន្លែង ដើម្បីបង្កលក្ខណៈងាយស្រូល ជូន ប្រជាកសិករ ក្នុង ការ យក ទឹក ប្រេីប្រាស់ បង្កបង្កើនផល ដំណាំស្រូវ ។
គួររំលឹក ផង ដែរ ថា បន្ទាប់ ពី ទទួល បានសេចក្តីទុកចិត្ត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមជាអភិបាលខេត្ត ថ្មី នៃ គណៈ អភិបាល ខេត្តកំពង់ចាម ក្នុង ថ្ងៃ ដំបូង កាលពីព្រឹក ថ្ងៃ ទី ០៣ ខែកក្កដា ឆ្នាំ ២០១៩ បាន ដឹកនាំ មន្ត្រី ជំនាញ ពាក់ព័ន្ធ ចុះ ពិនិត្យ ស្ថានភាព ខ្វះ ខាត ទឹក ធ្វើ ស្រែ របស់ ប្រជាកសិករ ក្នុង ភូមិ កុមារ ភូមិ ដូនតោ និង ភូមិ សណ្ដែក ស្ថិត ក្នុង ឃុំ សំពងជ័យ ស្រុក ជេីងព្រៃ ខេត្ត កំពង់ចាម ព្រមទាំង បាន ដាក់ ម៉ាស៊ីន បូមទឹក ជួយ សង្គ្រោះ ស្រូវ ប្រជាកសិករ ១២៥ ហិកតា ក្នុង ចំណោម ៥២០ ហិកតា ចំពោះ ស្រូវ ដែល នៅ សេសសល់ នឹង ត្រូវ ជួយ សង្គ្រោះ បន្ត ទៀត ទោះបីជា តំបន់ នោះមាន ភ្លៀង ធ្លាក់ តិច ឬ ច្រើន ក្តី ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយសារតែមួយរយះពេលកន្លងមក នៅតំបន់ខាងលើនេះ ជួបបញ្ហាគ្រោះរាំងស្ងួត ដែលធ្វើឲ្យស្រែរបស់ប្រជាពលរដ្ឋ ចំនួន៣ភូមិឺប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់ ទើបពេលនេះ ឯកឧត្តម បានប្រើប្រាស់ម៉ាស៊ីនបូមទឹកបន្ថែម ដើម្បីបូមទឹកដាក់ចូល ក្នុង ប្រឡាយនានា ងាយស្រួលដល់ប្រជាពលរដ្ឋ អាចបូមបន្តចូលទៅក្នុងស្រែរបស់ពួកគាត់ ៕